EDC នឹង​ផ្តាច់ភ្លើង​នៅតាម​តំបន់មួយ​ចំនួន​ចាប់ពី​ព្រឹកនេះ

  • 2019-08-01 01:38:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិសនី​កម្ពុជា នឹង​ផ្អាកការ​ផ្គត់ផ្គង់​ភ្លើង​នៅ​តាម​តំបន់​មួយចំនួន​ចាប់ពីថ្ងៃទី១ ដល់ ៤ ខែសីហា ឆ្នាំ​២០១៩ ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែ​បណ្តាញ​បង្ក​លក្ខណៈ​ដល់ការដ្ឋាន​ពង្រីក​ផ្លូវ។

១. ​ថ្ងៃទី១ ខែសីហា៖ សង្កាត់​ផ្សារ​ថ្មីទី២ ច្បារអំពៅ​ទី២ ភ្នំពេញ​ថ្មី គោកឃ្លាង ស្នោរ កំបូល ចាក់​អង្រែក្រោម ព្រែកប្រា និង​ព្រែកឯង ​ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។

២. ​ថ្ងៃទី២ ខែសីហា៖ ​សង្កាត់​ច្បារអំពៅទី២ គីឡូម៉ែត្រ​លេខ៦ ច្រាំង​ចំរេះ​ទី១ ច្រាំង​ចំរេះទី២ សំរោង​ក្រោម ត្រពាំង​ក្រសាំង កំបូល ស្នោរ ឪឡោក ឃុំ​បែកចាន ឃុំឆក់ឈើនាង តាខ្មៅ និង​កំពង់សំណាញ់ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។

៣. ​ថ្ងៃទី៣ ខែសីហា៖ សង្កាត់​ភ្នំពេញ​ថ្មី ទឹកថ្លា ក្រាំង​ធ្នង់ ដង្កោ ព្រៃស ចោមចៅទី១ ចោមចៅទី២ ចោមចៅទី៣ កាកាបទី១ កាកាបទី២ និង​សំរោងក្រោម ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។

៤. ​ថ្ងៃទី៤ ខែសីហា៖ សង្កាត់​ស្រះចក ក្រាំង​ធ្នង់ គោករកា ចោមចៅទី១ ចោមចៅទី២ ចោមចៅទី៣ កាកាបទី១ កាកាបទី២ ​និង​សំរោងក្រោម ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;