អាមេរិក យល់ព្រមលក់ឧទ្ធម្ភាគចក្រតម្លៃសរុប ៨០០លានដុល្លារ ឱ្យកូរ៉េខាងត្បូងហើយ
- 2019-08-08 03:54:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក យល់ព្រមលក់ឧទ្ធម្ភាគចក្រតម្លៃសរុប ៨០០លានដុល្លារ ឱ្យកូរ៉េខាងត្បូងហើយ
ចន្លោះមិនឃើញ
រដ្ឋាភិបាលអាមេរិក បានយល់ព្រមលក់ឧទ្ធម្ភាគចក្រ MH-60R Multi-Mission Seahawk ចំនួន១២គ្រឿង រ៉ាដា និងអាវុធមួយចំនួនទៀត ដែលមានតម្លៃសរុប ៨០០លានដុល្លារ ឱ្យទៅប្រទេសកូរ៉េខាងត្បូងហើយ។ នេះបើតាមការប្រកាសរបស់ភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ នៃក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩។
មុនការប្រកាសយល់ព្រមនេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់នៅលើបណ្តាញទ្វីតធើថា ប្រទេសទាំងពីរ បានចូលដល់កិច្ចចរចាអំពីការចំណាយរបស់កូរ៉េខាងត្បូង ចំពោះទាហានអាមេរិកដែលប្រចាំការពារប្រទេសនេះ។ «ជាច្រើនទសវត្សរ៍មកហើយ អាមេរិក បានទទួលថវិកាតិចតួចប៉ុណ្ណោះពីកូរ៉េខាងត្បូង»។
លោក ត្រាំ ថាកូរ៉េខាងត្បូងគឺជាប្រទេសអ្នកមានសម្បើមណាស់ ដែលត្រូវមានកាត្វកិច្ចចូលរួមវិភាគទានដល់ការចំណាយរបស់យោធាអាមេរិក៕