ថ្ងៃនេះ តៃវ៉ាន់ជួបខ្យល់ព្យុះផង ​រញ្ជួយដី​ផង

  • 2019-08-08 07:24:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្យល់​ព្យុះដ៏ខ្លាំងមួយឈ្មោះ Lekima នឹងវាយប្រហារ​តៃវ៉ាន់នៅយប់នៅថ្ងៃទី៨ ខែ​សីហា ឆ្នាំ​២០១៩នេះ បន្ទាប់ពីព្រឹកមិញ កោះមួយនេះ​បានរងការវាយប្រហារ​ពី​រញ្ជួយដី​កម្រិត ៥,៩រ៉ិចទ័រ​រួចមកហើយ។

រូបថត៖ AAP
ការិយាល័យ​អាកាស​ធាតុ​តៃវ៉ាន់ បាន​ប្រកាសថា ព្យុះ Lekima ដែល​ជាព្យុះ​ដ៏ខ្លាំងបំផុត ត្រូវបាន​រំពឹង​ថា នឹង​ទៅ​ដល់​ឆ្នេរសមុទ្រ​ភាគឦសាន ដែល​អាចបង្កជាការ​បាក់ដី និង​រលកសមុទ្រខ្ពស់ៗ។ ក្នុង​ពេល​ខិតជិតដល់តៃវ៉ាន់ ព្យុះនឹងនាំមកនូវកម្លាំងខ្យល់ ២២៧គីឡូម៉ែត្រ​ក្នុងមួយម៉ោង។

ការិយាល័យអាកាសធាតុនេះ បាន​ព្រមាន​ពីខ្យល់ និងភ្លៀងខ្លាំងដែល​អាចកើតមកដល់​ក្រុងតៃប៉ិ ក្រុង Keelung និង​តំបន់​នៅភាគខាងជើង​មួយចំនួន ព្រមទាំងជះ​ឥទ្ធិពលដល់​​តំបន់ឆ្នេរភាគខាងកើត និង​ខាងត្បូងផងដែរ។

សូម​ជម្រាប​ដែរថា រញ្ជួយដីកាលពីព្រឹកមិញនេះ គឺ​បានកើតឡើង​នៅ​ស្រុក Yilan ភាគឦសាននៃកោះតៃវ៉ាន់ ដែល​បណ្តាល​ឱ្យស្រ្តីម្នាក់បានស្លាប់ ហើយ​ផ្ទះជាង ១ម៉ឺនខ្នង​ត្រូវបានកាត់ផ្តាច់ថាមពល៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;