Messi ទាត់​​បាល់​ Free-kick ជាប់ជាគ្រាប់​​ល្អ​បំផុត​នៅ Champions League

  • 2019-08-09 13:21:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រហែល​ជា​អ្នក​ទាំង​អស់​គ្នា​នៅ​ចាំ​បាន ​គ្រា​ដែល​ក្រុម Barcelona ​ត្រូវ​ប៉ះ​ជាមួយ Liverpool​​ ​ក្នុង​ជើង​ទី ១ ​នៅ​ទឹក​ដី Camp Nou ​កីឡាករ​ប្រធាន​ក្រុម​ Lionel Messi ​ទទួល​បាន​បាល់ Free-kick ដែលជាគ្រាប់​ ១ ក្នុង​ចំណោម​គ្រាប់​បាល់​ទាំង ៣ ដែល​ Barcelona យកឈ្នះ Liverpool នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​កម្មវិធី UEFA Champions League។

Messi
យោងតាមការប្រកាសផ្លូវការពី UEFA មួយគ្រាប់ដែល Messi ប្រើបច្ចេកទេស​​ស៊ុត​ផុត​ដៃ​អ្នក​ចាំ​ទី Alission​ បំប៉ោង​សំណាញ់ទី​យ៉ាង​ស្អាត​ ​រហូត​មក​ទល់​ពេល​នេះ ​ត្រូវ​បាន​​​បោះ​ឆ្នោត​ឲ្យ​ជាប់​ជា​ ​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​នៅ​ Champions League រដូវកាល ២០១៨-២០១៩។​

ប៉ុន្តែ​យ៉ាងណាមិញ ក្លឹប Barcelona បាន​ចាញ់​ក្លឹប Liverpool ក្នុង​ទឹកដី​អង់គ្លេស​ជើងទី២ ដោយលទ្ធផល ៤-០ ។ ចំណែក​ក្រុម​ហង្ស​ក្រហម Liverpool យកឈ្នះ Spurs ​បាន​ក្លាយ​ជា​​ជយលាភី​ពាន​រង្វាន់​ Champions League រដូវកាល​ ២០១៨-២០១៩៕

​ទស្សនា​វីដេអូដែលជាប់ឆ្នោតនៅខាងក្រោមនេះ៖

​ ​​

ប្រភព៖ UEFA ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;