រាជធានីខេត្ត​ចំនួន​បួន​មាន​ប្រ​ជា​ជន​លើសពី​មួយ​លាន​នាក់​

  • 2019-08-12 09:13:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តួ​លេខបណ្ដោះអាសន្ន​ចំនួន​ប្រ​ជា​ជន​សរុប​នៃ​ជំរឿន​ទូទៅ​នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជា​បាន​ចេញ ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​​មក​នេះ ក្នុង​នោះរាជធានី​ខេត្ត​ចំនួន​បួន​មាន​ប្រ​ជាជន​លើស​ពី​មួយ​លាន​នាក់​។

(ទិដ្ខភាពពេលប្រជា​ពល​រដ្ឋចូល​រួមក្នុងពិធីបុណ្យ​អុំទូក)
បើ​តាមតួលេខនេះ​ប្រ​ជា​ជន​នៅ​ប្រទេស​កម្ពុជា​មាន​ចំនួន​សរុប​១៥,៣លាន​នាក់​ ខណៈ​កាល​ជំរឿន​ឆ្នាំ​២០០៨​មាន​ចំនួន​១៣,៤​លាន​នាក់។​

តួលេខ​បណ្ណោះ​អាសន្ននេះឲ្យ​ដឹងថា​រាធានី​ភ្នំពេញ​មាន​ប្រ​ជា​ពល​រដ្ឋ​ចំនួន​ប្រមាណ​​ជា​២,១២លាន​នាក់ តាម​ពី​ក្រោយ​ដោយ​ខេត្ត​កណ្ដាល​ប្រមាណជា​១,១៩​លាន​នាក់ ព្រៃវែង​ប្រមាណជា​១,០៥​លាន​នាក់ និង​សៀម​រាប​ចំនួនប្រ​មាណជា​១​លាន​នាក់។

គួរ​បញ្ជាក់ថា​បើ​តាម​ការ​ជំ​រឿន​នេះ​ចំនួន​ស្រ្តី​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ច្រើន​ជា​ង​បុរស​ជាង​បួន​សែន​នាក់​៕

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី
;