មកមើល កសិដ្ឋានក្នុងក្រុងធំជាងគេបំផុត លើកំពូលអគារ៦ជាន់ គ្រោងបើកឆ្នាំក្រោយនៅបារាំង
- 2019-08-14 07:19:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើល កសិដ្ឋានក្នុងក្រុងធំជាងគេបំផុត លើកំពូលអគារ៦ជាន់ គ្រោងបើកឆ្នាំក្រោយនៅបារាំង
ចន្លោះមិនឃើញ
កសិដ្ឋានក្នុងទីក្រុងធំជាងគេបំផុតដែលស្ថិតនៅលើកំពូលអគារកម្ពស់ ៦ជាន់ គ្រោងនឹងបើកទ្វារនៅឆ្នាំក្រោយនេះហើយក្នុងទីក្រុងប៉ារីសប្រទេសបារាំង។
ស្ថិតក្នុងដំណាក់កាលកំពុងសាងសង់នៅភាគនិរតីនៃទីក្រុងប៉ារីស នឹងលាតសន្ធឹងក្នុងទំហំជាង ១៤ ០០០ម៉ែត្រការ៉េ ហើយនឹងក្លាយជាកសិដ្ឋានក្នុងក្រុងធំជាងគេបំផុតនៅអឺរ៉ុប។ ជាមួយនឹងគម្រោងដាំដំណាំជាង ៣០ប្រភេទខុសៗគ្នា កសិដ្ឋាននេះត្រូវបានរំពឹងថានឹងអាចផលិតផ្លែឈើ និងបន្លែជាង ១ពាន់គីឡូក្រាមក្នុងមួយថ្ងៃអំឡុងរដូវកាលមានតម្រូវខ្ពស់ (high season)។ លើសពីនេះទៀត ដំណាំទាំងអស់នឹងត្រូវថែទាំដោយបុគ្គលិកប្រមាណ ២០នាក់ដោយប្រើប្រាស់បច្ចេកទេសដាំតាមបែបធម្មជាតិគ្មានគីមី (organic)។
យោងតាមលោក Pascal Hardy ស្ថាបនិកនៃក្រុមហ៊ុន Agripolis ដែលរ៉ាប់រងគម្រោងនេះឲ្យដឹងថា "គោលបំណងរបស់យើង គឺដើម្បីធ្វើឲ្យកសិដ្ឋាននេះក្លាយជាសង្វាក់ផលិតកម្មប្រកបដោយនិរន្តរភាពដែលទទួលស្គាល់ជាសកល។” ជាមួយគ្នាដែរ កសិដ្ឋាននេះត្រូវបានសាងសង់នៅលើដំបូលមជ្ឈមណ្ឌលតាំងពិពណ៌ the Paris Expo Porte de Versailles ដែលមានភោជនីយដ្ឋាន និងបារផ្ទាល់ខ្លួនអាចទទួលភ្ញៀវបានប្រហែល ៣០០នាក់។
បន្លែ និងផ្លែឈើដែលដាំបាននឹងត្រូវប្រើប្រាស់ក្នុងមុខម្ហូបនៃភោជនីយដ្ឋាននេះ ហើយបញ្ជីរាយមុខម្ហូបក៏នឹងរួមបញ្ចូលបន្លែផ្លែឈើតាមរដូវកាលផងដែរ៕