កូរ៉េខាងជើង បាញ់​មីស៊ីល​ទៀតហើយ ក្រោយ​បោះពាក្យ​សម្តី​មួយម៉ាត់ ឱ្យកូរ៉េ​ខាងត្បូង

  • 2019-08-16 03:25:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹក​ថ្ងៃទី១៦ ខែ​សីហា ឆ្នាំ​២០១៩​នេះ កូរ៉េខាងជើង​ បាន​បាញ់​មីស៊ីល​២គ្រាប់ចេញពី​តំបន់​មួយ​ជិតក្រុង Tongchon ចូលក្នុង​សមុទ្រជប៉ុន។ នេះបើ​តាម​ការអះអាង​របស់​យោធា​កូរ៉េខាងត្បូង។

រូបថត៖ AP
ការ​បាញ់សាកល្បង​នេះ គឺធ្វើឡើង​ជាលើកទី៦ គិតចាប់​តាំងពីថ្ងៃទី២៥ ខែកក្កដាមក ដែលជាការឆ្លើយតប​នឹង​ការធ្វើសមយុទ្ធរវាង​យោធា​កូរ៉េខាងត្បូង និងអាមេរិក។

មុនការ​បាញ់មីស៊ីលនេះ គណៈ​កម្មាធិការ​សម្រាប់​ការផ្សះផ្សារ​ដោយ​សន្តិភាព​របស់​កូរ៉េខាងជើង បាន​ហៅ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ម៉ូន ចេអ៊ីន ជា​មនុស្ស​ដែល​ឥតអៀនខ្មាស់ និង​ច្រានចោល​ពី​បំណងចរចា​រួបរួមកូរ៉េ​ទាំង២របស់​លោក ម៉ូន ផងដែរ។ «យើង​គ្មាន​អ្វីដែល​ត្រូវនិយាយជាមួយ​អាជ្ញាធរកូរ៉េខាងត្បូង​ឡើយ ហើយ​ក៏គ្មាន​បំណង​ចង់អង្គុយ (ចរចា) ជាមួយពួកគេ​ម្តងទៀត​ដែរ»៕

ប្រភព៖ theguardian ប្រែសមួល៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;