រដ្ឋាភិបាលអាមេរិក ​សម្រេច​ចិត្ត​លក់​យន្តហោះ​ F-16 តម្លៃ​សរុប​ ៨ពាន់​លាន​ដុល្លារ​ឲ្យ​តៃវ៉ាន់

  • 2019-08-16 09:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​សម្រេច​ចិត្ត​លក់​ យន្តហោះ​ចម្បាំង​ F-16 ដែល​មាន​តម្លៃ​សរុប​ ៨ ពាន់​លាន​ដុល្លារ​ ឲ្យ​ទៅ​កោះ​តៃវ៉ាន់ ទោះ​បី​មាន​ការ​ប្រឆាំង​ពី​រដ្ឋាភិបាល​ចិន​ក៏​ដោយ​។

កាល​ពី​ថ្ងៃទី​១៥​ ខែ​សីហា​ ឆ្នាំ​២០១៩ រដ្ឋបាល​ ដូណាល់ ត្រាំ ​បាន​ឲ្យ​ដឹង​ថា​ ផែនការ​លក់​យន្តហោះ​ F-16 នេះ​ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​សភា​អាមេរិក​ ដើម្បីធ្វើ​​ត្រួត​ពិនិត្យ​និង​អនុម័ត​។ បើ​សភា​អាមេរិក​យល់​ព្រម​ ផែនការ​នេះ​នឹង​ក្លាយ​ទៅ​ជា​ការ​នាំ​ចេញ​អាវុធ​ធំ​បំផុត​ទៅ​កោះ​តៃវ៉ាន់​។ ដំណឹង​​នេះ​ចេញ​ចំ​ពេល​កិច្ចចរចា​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ចិន កំពុង​ជាប់​គាំង​ ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំនង​កាន់​តែ​យ៉ាប់យ៉ឺន។

ផែន​ការ​លក់​​នឹង​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ គណៈកម្មាធិការ​ទំនាក់​ទំនង​អន្តរជាតិ​ព្រឹទ្ធសភា​ និង​ គណៈកម្មាធិការ​ការណ៍​បរទេស​សភា​តំណាងរាស្ត្រ​។ គណៈកម្មាធិការ​ទាំង​ពីរ គឺ​ត្រូវ​បាន​គេ​សន្មត់ថា​មិន​ប្រឆាំង​នឹង​ការ​នាំ​ចេញ​យន្តហោះនេះ​ទេ។

សមាជិក​សភា​អាមេរិក​មួយ​ចំនួន​ បាន​គិត​ថា​ លោក​ត្រាំ​អាច​លប់​ផែនការ​នេះចោល ​ដើម្បី​ស្រុះស្រួល​គ្នា​ជាមួយ​ចិន​វិញ​៕

ចុច​អាន​បន្ត៖

ប្រភព៖ Washingtonpost ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទថ្មី
;