អាជ្ញាធរ​កោះគ្រីនលែន​ថា កោះខ្លួន​មិនមែន​សម្រាប់​លក់ឱ្យ​អាមេរិក​ទេ

  • 2019-08-17 04:08:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​កោះគ្រីនលែន (Greenland) បាន​បញ្ជាក់​ថា កោះនេះ​មិនមែន​សម្រាប់លក់ទេ ប៉ុន្តែគឺ​បើកចំហ​សម្រាប់​ការធ្វើពាណិជ្ជកម្ម និង​សហប្រតិបត្តិការ​ជាមួយបណ្តា​ប្រទេស​ដទៃ ដោយរួមមាន​ទាំងសហរដ្ឋអាមេរិកផង។ ការប្រកាសនេះ​ធ្វើឡើងកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០១៩ បន្ទាប់ពី​ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ បាន​លាតត្រដាងពី​បំណង​ចង់ទិញ​កោះគ្រីនលែន ពី​ប្រទេស​ដាណឺម៉ាក។

ទីក្រុងមួយនៅលើកោះគ្រីនលែន (រូបថត៖ វិបសាយ pulitzercenter.org)
អាជ្ញាធរ​បាន​ចេញសេចក្តីថ្លែងការណ៍​បញ្ជាក់​ថា កោះ​គ្រីនលែន​គឺសម្បូរដោយ​ធនធាន​ដ៏មានតម្លៃ​ដូចជា រ៉ែ ទឹកបរិសុទ្ធ និង​ទឹកកក ត្រី អាហារសមុទ្រ ថាមពលកកើតឡើងវិញ និង​ជាទីកន្លែងថ្មី​សម្រាប់​ទេសចរណ៍​ផ្សងព្រេង ដែល​បើកចំហរ​សម្រាប់ការធ្វើពាណិជ្ជកម្ម ប៉ុន្តែមិនមែន​សម្រាប់​លក់ទេ៕

ចុចអានបន្ថែម៖ លោក​ ត្រាំ ចង់​ទិញ​កោះ​មួយ​ដែល​ធំ​ជាង​គេ​ក្នុង​ពិភព​លោក​

ប្រភព៖ BBC ប្រែសម្រួល៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;