មកមើល រូបភាព ៣សន្លឹកដែលគេហាមមិនឲ្យបង្ហោះដាច់ខាតក្នុងបណ្ដាញសង្គមចិន

  • 2019-08-19 07:36:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​គម្រោង​តាម​ដាន​បណ្ដាញ​សង្គម​មួយ​ឈ្មោះ Weiboscope ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សកលវិទ្យាល័យ​ហុងកុង បាន​បង្ហាញ​រូបភាព​មួយ​ចំនួន​ដែល​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ចិន​មិន​អាច​បង្ហោះ ឬ​ចែកចាយ​ជា​សាធារណ​នោះ​ឡើយ។ ភាគ​ច្រើន​នៃ​រូបភាព​ដែល​ត្រូវ​បាន​ហាម​ឃាត់ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ​របស់​បក្ស​កុម្មុយនិស្ត​ចិន ក៏​ដូច​ជា​ប្រធានាធិបតី​ជា​ដើម។

ខាងក្រោមនេះ គឺជារូបភាព ៣សន្លឹកដែលគេហាមមិនឲ្យបង្ហោះដាច់ខាតក្នុងបណ្ដាញសង្គមចិន ៖

១. រូបភាព Tank Man ក្នុងការបង្ក្រាបនៅទីលានធានអានមិន

Tank Man គឺ​ជា​ឈ្មោះ​នៃ​រូបភាព​បុរស​ម្នាក់​ឈរ​ពី​មុន​ជួរ​រថក្រោះ​ដែល​ចាកចេញ​ពី​ទីលាន​ធានអានមិន ក្រោយ​ពេល​ដែល​មាន​ការ​បង្ក្រាប​ក៏​តវ៉ា​កាល​ពី​ថ្ងៃ​ទី ៥ ខែ​មិថុនា​ឆ្នាំ ១៩៨៩។ បាតុកម្ម​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​និសិ្សត​ចាប់​ពី​ថ្ងៃ​ទី ៥​ខែ​មេសា ដល់​ថ្ងៃ​ទី​៤​មេសា ១៩៨៩ បាន​ឈាន​ដល់​ការ​បង្ក្រាប​ដោយ​កង​កម្លាំង​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​រង​របួស​រាប់​ពាន់​នាក់។ រូបភាព​នេះ ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​បង្ហោះ ឬ​ចែក​ចាយ​ក្នុង​បណ្ដាញសង្គម​ដ៏​ធំ​របស់​ចិន Weibo។

២. រូបភាពប្រធានាធិបតីចិន Xi Jinping និង លោក អូបាម៉ា យក​ទៅ​ប្រៀបធៀបនឹងតុក្កតា Winnie the Pooh

រូបភាពប្រធានាធិបតីចិនបច្ចុប្បន្ន​លោក Xi Jinping ថត​ជាមួយ​អតីត​ប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ចិន​យក​មក​លេង​សើច ដោយ​ប្រៀប​ធៀប​​រូប​មេដឹកនាំ​ទាំង​ពីរ​ទៅ​នឹង​តួ​អង្គ​ខ្លា និង​ខ្លា​ឃ្មុំ​ក្នុង​តុក្កតា​រឿង Winnie the Pooh។

៣. រូបកង្កែបយក្សកម្ពស់ជាង ២០ម៉ែត្រ ប្រដូចនឹងអតីតប្រធានាធិបតីចិន

ពោង​ខ្យល់យក្ស​រូប​កង្កែប​ដែល​មាន​កម្ពស់​ជាង ២០​ម៉ែត្រ ត្រូវ​បាន​ហាម​ឃាត់​ពី​បណ្ដាញ​សង្គម​ចិន ក្រោយ​ពេល​ដែល​អ្នក​ប្រើប្រាស់​យក​មក​លេង​សើច​ដោយ​ប្រដូច​ទៅ​នឹង​អតីត​ប្រធានាធិបតី​ចិន​លោក Jiang Zemin ដែល​កាន់​តំណែង​ពី​ឆ្នាំ ១៩៩៣-២០០៣៕

(អតីត​ប្រធានាធិបតី​ចិន​លោក Jiang Zemin)

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី
;