ទឹកចិត្ត! អ៊ំ​ប្រុស​​ម្នាក់​ខំ​ហោះ​ពី​អាមេរិក​ចាយ​ខ្ទង់​ពាន់​ដុល្លារ​ប៉ង​មក​មើល​ ចាន់​ រតនា​វាយ​នៅ​ថៃ

  • 2019-08-20 04:35:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាណិកជន​ខ្មែរ​អាមេរិក​ម្នាក់ បាន​ស្វះស្វែង​​ធ្វើ​ដំណើរ​ពី​ចម្ងាយ​ប៉ង​គោលបំណង​ធំ​ចង់​មក​មើល​ការ​ប្រកួត​របស់​ចាន់ រតនា ទល់​នឹង​ជើង​ខ្លាំង​គុយបា Balart​ នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​កាល​ពី​សប្ដាហ៍​មុន។

លោក​អ៊ំ ប៉ុន ចាន់​ពាន បាន​អង្គុយ​​មើល​​​ការប្រកួត​របស់ រតនា​ យ៉ាង​ជក់ចិត្ត​ជាមួយ​កូន​ប្រុស​ក្នុង​កីឡដ្ឋាន Impact Arena ​និង​បាន​​​ស្រែក​លើក​ចិត្ត​​កីឡាករ​ខ្មែរ​ឡើង​ស្អក​ក។ និយាយ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ Sabay លោក​អ៊ំ​​ប្រាប់​ថា បាន​ធ្វើ​ដំណើរ​ហោះ​ពី​សហរដ្ឋអាមេរិក​មក​លេង​បង​ប្អូន​នៅ​​ស្រុក​ខ្មែរ ប៉ុន្តែ​គោល​បំណង​ធំ​មួយ​ទៀត​នោះ​ចង់​មាន​ឱកាស​មក​មើល​រតនា ប្រកួត​ផ្ទាល់។

​ព្រោះ​តែ​ចិត្ត​ស្រឡាញ់​​ពេក​អ៊ំ​ប្រុស​ដែល​​​មាន​កំណើត​កើត​ជា​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​​បាន​ជួល​ឡាន​​ឯកជន​​ចេញ​ពី​ប៉ោយប៉ែត​ជាមួយ​កូន​ប្រុស​និង​​បងប្អូន​៦​នាក់​ទៀត​​មក​​ប្រទេស​ថៃ។ អាច​​និយាយ​បាន​ថា​មក​លេង​ប្រទេស​ថៃ​ផង​និង​រង​ចាំ​ទស្សនា​ការ​ប្រកួត​របស់​រតនា អ៊ំ​ប្រុស​ត្រូវ​ចំណាយ​​ច្រើន​មែនទែន​សម្រាប់​ការ​ស្នាក់​នៅ​រយៈពេល​៦​ថ្ងៃ។

បើ​តាម​ការ​សរុប​របស់​លោក​អ៊ំ​គ្រាន់​តែ​ថ្លៃ​ជួល​រថយន្ត​មួយ​ថ្ងៃ​ត្រូវ​ចំណាយ​១៥០​ដុល្លារ សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​ជាមួយ​​កូន​ប្រុស​អស់​៣៧០​ដុល្លារ ថ្លៃ​ហូប​ចុក​និង​ស្នាក់​នៅ​ផ្សេង​ទៀត​ជាមួយ​បងប្អូន​​អស់​ប្រហែល​៤០០០​ទៅ​៥០០០​ដុល្លារ។ ចំពោះ​ជ័យជម្នះ​របស់​រតនា អ៊ំ​ប្រុស​​បាន​បង្ហាញ​ពី​ក្ដី​រីករាយ និង​ស្រែក​ឡើង​អស់​សំឡេង៕

​​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

;