យាន​អវកាស​ទៅ​ភពព្រះចន្ទ​របស់​ឥណ្ឌា ចូលដល់​ចំណុច​ប្រវត្តិសាស្រ្ត​ហើយ (មានវីដេអូ)

  • 2019-08-20 07:01:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យានអវកាស Chandrayaan-2 ដែលជា​បេសកកម្ម​ទៅភពព្រះចន្ទ​របស់​ឥណ្ឌា បានចូលដល់​គន្លងភព​ព្រះចន្ទ​ហើយ នៅថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៩​នេះ។

រូបថត៖ អង្គការអវកាសឥណ្ឌា
អង្គការ​អវកាស​ឥណ្ឌា ISRO បាន​បញ្ជាក់​ថា បេសកកម្ម​នេះ បាន​សម្រេច​ជោគជ័យ​ជា​ប្រវត្តិសាស្រ្ត ដែល​បាន​ចូលដល់​គន្លងភពព្រះចន្ទ នៅម៉ោង ៩ព្រឹក។ តាមការគ្រោងទុក Chandrayaan-2 នឹងចុះចត​លើផ្ទៃដី​ភព​ព្រះចន្ទ នៅថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៩​ខាងមុខនេះ។

សូម​រំលឹក​ថា ឥណ្ឌា​បាន​បាញ់បង្ហោះ​យានអវកាសនេះ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០១៩។ ឥណ្ឌា​សង្ឃឹម​ថា បេសកកម្ម​ដែលមាន​តម្លៃ ១៥០លានដុល្លារ​នេះ នឹង​អាចចុះចត​នៅប៉ូល​ខាងត្បូង​នៃភព​ព្រះចន្ទ​តាមគម្រោង​បាន ដែលធ្វើឱ្យ​ឥណ្ឌា ក្លាយ​ជាប្រទេស​ទី៤ ជាន់ដី​ភពព្រះចន្ទ បន្ទាប់ពី​អាមេរិក រុស្ស៊ី (អតីតសហភាពសូវៀត) និង​ចិន៕

សូមទស្សនាវីដេអូ៖

ប្រភព៖ news18 ប្រែសម្រួល៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;