YouTube បិទគណនីចំនួន ២១០ ប្រតិបត្តិដោយរដ្ឋាភិបាលចិន

  • 2019-08-23 03:23:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Google បាន​​ចេញ​ផ្សាយ​ដំណឹង​លើ​ Blog របស់​ខ្លួន​ដែល​បង្ហាញ​ថា​​បាន​បិទ​គណនី YouTube ចំនួន ២១០ ដែល​បង្ហោះ​វីដេអូ​ទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម​កំពុង​កើត​មាន​ឡើង​នៅ​ហុងកុង។

Google បាន​បញ្ជាក់​ថា​​ការ​សម្រេច​ចិត្ត​នេះ​គឺ​​ឈរ​លើ​ហេតុផល​ដូច​គ្នា​នឹង​ការ​ប្រកាស​របស់​ Facebook និង Twitter នា​ពេល​កន្លងមក​ដែរ។ ទាំង Facebook នឹង Twitter បាន​ប្រទះ​ឃើញ និង​ផ្អាក​ដំណើរ​ការ​គណនី​ដែល​ក្រុមហ៊ុន​ទាំង​ពីរ​ជឿជាក់​ថា​ វា​ត្រូវ​បាន​ប្រតិបត្តិ​ការ​ដោយ​រដ្ឋាភិបាល​ចិន​ និង​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឲ្យ​ការ​បាតុកម្ម​នៅ​ហុងកុង​មាន​ការ​ថមថយ។ Twitter បាន​ផ្អាក​គណនី​ជិត ១ ០០០ ដែល​មាន​ទំនាក់ទំនង​នឹង​ចិន ហើយ Facebook បាន​លុប​ទំព័រ, ក្រុម និង​គណនី​ដែល​​ចែក​រំលែក​ដំណឹង​​ជំទាស់​នូវ​ការ​ធ្វើ​បាតុកម្ម។

Shane Huntley មក​ពី​ក្រុម​វិភាគ​លើ​ការ​គំរាមកំហែង​របស់ Google បាន​បញ្ជាក់​ថា ៖ "យើង​បាន​រក​ឃើញ​​នូវ​ការ​ប្រើ VPN និង​វិធីសាស្ត្រ​ដទៃ​ទៀត​​ដើម្បី​​លាក់បាំង​ នូវ​ប្រភព​គណនី​ទាំង​នេះ និង​សកម្មភាព​ដទៃ​ទៀត​ដែល​​ដែល​ជះ​ឥទ្ធិពល​ដល់​ប្រតិបត្តិការ”៕

ចុចអាន ៖ YouTuber ម្នាក់លេង Surprise មិត្តសុទ្ធតែឡាន Lamborghni តម្លៃ ២៩ ម៉ឺនដុល្លារ (វីដេអូ)

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;