គ្រូ​ហុងកុង ​ចាប់​ផ្ដើម​និយាយ​ពី​កីឡាករ​កម្ពុជា ​និង​ស្មៅ​នៅ​អូឡាំពិក​ហើយ​

  • 2019-08-27 02:01:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា ​នឹង​បើក​កីឡដ្ឋាន​អូឡាំពិក ស្វាគមន៍​ក្រុម​ហុងកុង ​នា​ការ​ប្រកួត​ជម្រុះ World Cup 2022 ​ជុំ​ទី​២។

លោក Mixu Paatelainen ​គ្រូ​បង្វឹក​ក្រុម​ហុងកុង
មុន​ហោះ​មក​កម្ពុជា ​លោក Mixu Paatelainen ​គ្រូ​បង្វឹក​ក្រុម​ហុងកុង ​បាន​បញ្ជាក់​ថា​លោក​បាន​ប្រមូល​កីឡាករ​សុទ្ធ​តែ​មាន​បទ​ពិសោធ​សម្រាប់​ការ​ប្រកួត​ជម្រុះ​នេះ ជា​ពិសេស​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត​។ បើ​និយាយ​ពី​កីឡាករ​ក្រុម​កម្ពុជា​វិញ ​គ្រូ​បង្វឹក​ហ្វាំងឡង់​បាន​លើក​ឡើង​ថា​៖ “ខ្ញុំ​ដឹង​ថា​ប៉ះ​កម្ពុជា​នឹង​មិន​ងាយ​ស្រួល​នោះ​ទេ។ កម្ពុជា​មាន​កីឡាករ​ល្អ​ៗ។ ពួកគេ​លេង​បោះ​បាល់​ឱ្យ​គ្នា​បាន​ល្អ ​និង​យល់​ចិត្ត​គ្នា​ច្រើន”។

សម្រាប់​បញ្ហា​ប្រឈម​វិញ ​លោក Mixu ​បាន​លើក​ឡើង​ដែរ​ថា​៖ “កីឡាករ​របស់​យើង​ភាគ​ច្រើន​លេង​នៅ​លើ​ទីលាន​ស្មៅ​ធម្មជាតិ ​ហើយ​នៅ​កម្ពុជា​គឺ​ទីលាន​ស្មៅ​សិប្បនិមិត្ត​។ ហើយ​អ្វី​ដែល​ខ្ញុំ​បាន​ឮ​មក​គឺ​វា​ពិត​ជា​ពិបាក​លេង​ណាស់។ តែ​យើង​នឹង​ខំ​ប្រឹងប្រែង​លេង​ដើម្បី​ហ្វឹកហាត់​ស្មៅ​របៀប​នេះ ​ដើម្បី​ធានា​បាន​ថា​កីឡាករ​យើង​នឹង​អាច​លេង​បាន។ គោលដៅ​របស់​យើង​គឺ​ចង់​បាន​លទ្ធផល​ល្អ​សម្រាប់​ការ​ប្រកួត​ជម្រុះ​នេះ​”។

គ្រូ​បង្វឹក​វ័យ​៥២​ឆ្នាំ​បាន​និយាយ​ទៀត​ថា​នៅ​ពូល C ​នេះ​ដែល​មាន កម្ពុជា ហុងកុង អ៊ីរ៉ង់ អ៊ីរ៉ាក់ ​និង​បារ៉ែន ​គឺ​ជា​ពូល​លំបាក​មួយ​៕

ប្រភព៖ South China Morning Post អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី
;