បន្តិចទៀតនឹងមានបច្ចេកវិទ្យាចាប់ស្ដែងៗ បើកីឡាករណាធ្វើពុតដួល ឈឺជើងរមួលលើទីលាន
- 2019-08-28 02:31:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្តិចទៀតនឹងមានបច្ចេកវិទ្យាចាប់ស្ដែងៗ បើកីឡាករណាធ្វើពុតដួល ឈឺជើងរមួលលើទីលាន
ចន្លោះមិនឃើញ
កម្មវិធី FIFA Quality Programme របស់ស្ថាប័នមេ FIFA ត្រូវបានប្រកាសថ្ងៃជាក់លាក់ដើម្បីធ្វើតេស្ត (សាកល្បង) បច្ចេកវិទ្យា Electronic Performance Tracking Systems (EPTS) នៅលើទីលានបាល់ទាត់ផ្ទាល់ហើយ។
សម្រាប់នៅឆ្នាំ ២០១៩ នេះ FIFA នឹងទៅតម្លើងឧបករណ៍សាកល្បងនៅលើទីលានបាល់ទាត់នាទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញចាប់ពីថ្ងៃទី ១១ ដល់ ១៨ ខែតុលា ឆ្នាំ ២០១៩។
បច្ចេកវិទ្យានេះ ត្រូវបានគេសិក្សាដំបូង និងចាប់កំណើតឡើងកាលពីព្រឹត្តិការណ៍ប្រកួត World Cup 2018 ដែលធ្វើឡើងប្រទេសរុស្ស៊ី។ កម្មវិធីការធ្វើតេស្តសាកល្បងនេះ នឹងបន្តទៅទីលានបាល់ទាត់ផ្សេងទៀត ក្នុងមួយឆ្នាំម្តងដើម្បីប្រមូលទិន្នន័យជារួមដូចជា៖ ការចាប់យករូបភាពលម្អិតពីកន្លែងប៉ះទង្គិចឲ្យដូចទៅនឹងស្ថានភាពជាក់ស្ដែងតែម្តង៕
ចង់ដឹងច្បាស់ទស្សនាវីដេអូខាងក្រោម៖
អត្ថបទទាក់ទង៖