កម្ពុជា បញ្ជូន​ក្រុម​សង្គម​ងងឹត​ចិន ១៥០នាក់​ទៀត ទៅប្រទេសដើមវិញ

  • 2019-08-28 07:39:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​សង្គម​ងងឹត​ចិន ១៥០នាក់ ពាក់​ព័ន្ធ​ករណីជំរិត​ទារ​ប្រាក់តាមប្រព័ន្ធ​អ៊ីនធឺណិត VOIP ត្រូវ​បាន​ប៉ូលិសអន្តោប្រវេសន៍កម្ពុជាបញ្ជូនទៅ​ប្រទេស​ចិន នៅ​ព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៩​នេះ។

រូថត៖ Masayori Ishikawa
លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាន​នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បាន​ឲ្យ​ដឹង​ថា ជនជាតិចិនទាំង ១៥០នាក់ត្រូវបានចាប់ខ្លនកាលថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៩ ចំនួន ១៨នាក់ នៅខេត្តកំពង់ស្ពឺ និងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ បង្ក្រាប​បាន​ចំនួន ១៣២នាក់ នៅ​ខេត្ត​ព្រះសីហនុ ដែលសុទ្ធតែពាក់ព័ន្ធបទល្មើសឆបោក តាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។

លោកបញ្ជាក់ថា ជន​ជាតិ​ចិន ១៥០នាក់ (ស្រី១២នាក់) ត្រូវ​បានបញ្ជូនទៅប្រទេសចិនវិញ បាន​ចាក​ចេញ​ពី​អាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញ កាល​ពី​ម៉ោង ១០:២៥ នាទីព្រឹក ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៩​នេះ។ ការបញ្ជូននេះ គឺ​ដោយ​ប៉ូលិស​ចិន​យក​យន្តហោះពិសេសតាមជើងយន្តហោះ Charter flight ចំនួនពីរគ្រឿងលេខ (CZ3002 និង CZ3004)៕

ចុចអាន៖

អត្ថបទ៖ កុសល

អត្ថបទថ្មី
;