Honda Dream ឬអាសង់ នៅ​តែ​មាន​តម្លៃ​ថ្លៃ​គួរ​សម​គិត​ត្រឹម​ថ្ងៃនេះ

  • 2019-08-29 03:03:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាសង់ លឺគេនិយាយគ្រប់គ្នាឲ្យតែជិះកាត់មុខ ជា​ម៉ូតូ​ដែល​គេ​ពេញ​និយម​ហៅ​ទៅ​លើ Honda Dream ហើយ​ក៏​ជា​ម៉ូតូ​ដែល​រក្សា​ប្រជា​ប្រិយ​ភាព និងដក់​ក្នុង​ចិត្ត​ប្រជាជន​ខ្មែរ​ជា​យូរមកហើយ រហូត​មក​ដល់​ពេល​នេះ Honda Dream បាន​ចេញ​ដល់​ស៊េរី​ឆ្នាំ ២០១៩ និង​កំពុង​មាន​លក់​នៅ​លើ​ទី​ផ្សារ។

ស៊េរី​ឆ្នាំ ២០១៩ ចេញ​លក់​ជិត​ផុត​មួយ​ឆ្នាំ តែ​ម៉ូតូ​ត្រូវ​ចិត្ត​មនុស្ស​គ្រប់​វ័យ​នេះ​នៅ​មាន​តម្លៃ​ពុំ​សូវ​ប្រែប្រួល​ច្រើន​ឡើយ។ នៅ​តាម​ប្រភព​ពី​ហាង​លក់​ម៉ូតូ​នៅ​ម្ដុំ​គិរីរម្យ ​បាន​ឲ្យ​ដឹង​ថា Honda Dream ឆ្នាំ ២០១៩ នៅ​តែ​​មាន​អ្នក​ទិញ​ច្រើន​គួរសម​ជាហេតុ​ធ្វើ​ឲ្យ​តម្លៃ​មិន​ងាយ​ធ្លាក់​ដូច​ស៊េរី​ផ្សេងៗ។

បច្ចុប្បន្ន Honda Dream ឬអាសង់ ដាក់​លក់​ថ្មី​មាន​តម្លៃ​ខ្ទង់ ២២០០ ទៅ ២៣៥០ ដុល្លារ និង​​មួយ​ទឹក​មាន​តម្លៃ​ខ្ទង់ ២០០០ ទៅ ២១៥០ ដុល្លារ

Honda Dream មាន​កម្លាំងម៉ាស៊ីន 125cc សេរ៊ី​ចុង​ក្រោយ​នេះ ត្រូវ​បាន Honda ផ្ដល់​ឈ្មោះ​ឲ្យ​ថា Golden Marble TIME PROVES PRECIOUS ដែល​រចនា​ឡើង​ដោយ​ប្រើ​ពណ៌​មាស​ជា​គោល បូករួម​ជាមួយ​តែម​បែប​ថ្មម៉ាប​លាយ​សរសៃ​មាសសរុបមាន​ ៣ ពណ៌គឺ ៣ រួម​មាន​ពណ៌​មាស, ពណ៌​ខ្មៅ និង​ពណ៌​ក្រហម រួម​និង​កុងទ័រ​រចនា​បែប​ថ្មី​ដ៏ទាក់​ទាញ​ផង​ដែរ៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;