ប្រជែង​គ្នា​ជាង​១០​ឆ្នាំ Ronaldo ប្រាប់ Messi គួរ​តែ​រក​បាយ​ល្ងាច​ជុំ​គ្នា​ម្ដង

  • 2019-08-30 01:45:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ចង់​មាន​ពេល​ហូប​អាហារ​ពេល​ល្ងាច​ម្ដង​ជាមួយ​ដៃ​គូ​ប្រជែង​យូរ​ឆ្នាំ Lionel Messi ត្បិត​​កីឡាករ​របស់ Barcelona​ រូប​នេះ​បាន​​យក​ឈ្នះ​រូប​គេ​គ្រង​ពាន​ខ្សែ​ប្រយុទ្ធ​ឆ្នើម​​ប្រចាំ​ទ្វីប​របស់អឺរ៉ុប​កាល​ពី​យប់​មិញ​ក៏​ដោយ។

កីឡាករ​កំពូល​ទាំង​ពីរ​ធ្លាប់​ហែក​​យក​ពាន Ballon d'Or ម្នាក់​៥​ដង​ដូច​គ្នា ប៉ុន្តែ​ Messi បាន​វ៉ា Ronaldo និង Mo Salah គ្រង​ពាន​រង្វាន់​ខាង​លើ។ Ronaldo វ័យ​៣៤​ឆ្នាំ ដែល​បង​២​ឆ្នាំ​លើ​ Messi សង្ឃឹម​​ថា​ ពេល​នេះ​គេ​ចង់​​មាន​ពេល​ហូប​អាហារ​ល្ងាច​ជាមួយ​គ្នា និង​បន្ត​ប្រជែង​​​ក្នុង​ពិភព​បាល់ទាត់​ទៀត។

និយាយ​ក្នុង​កម្មវិធី​​ប្រគល់​ពាន​កាល​ពី​យប់​មិញ Ronaldo បាន​និយាយ​ថា គេ​និង​ Messi បាន​ប្រជែង​គ្នា​អស់​រយៈពេល​១៥​ឆ្នាំ​។ ហើយ​ក៏​មិន​នឹក​ស្មាន​ថា​​មាន​មនុស្ស​​ខ្លាំង​២​នាក់តែងប្រជែង​គ្នា​គ្រប់​ពេល​អញ្ចឹង​ទេ។ និយាយ​ពី​ទំនាក់ទំនង​របស់​ពួក​គេ​ល្អ ប៉ុន្តែ​មិន​ទាន់​មាន​ពេល​ហូប​អាហារ​ល្ងាច​ជាមួយ​គ្នា។ យ៉ាងណា​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​សង្ឃឹម​ថ្ងៃ​អនាគត​នឹង​បាន​ហូប​បាយ​ជាមួយ​ Messi៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី
;