ផេករបស់ក្រសួងណាខ្លះដែលទទួលស្គាល់ផ្លូវការពីក្រុមហ៊ុនយក្ស Facebook

  • 2019-08-30 09:29:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅក្នុងស្ថាប័នរដ្ឋរបស់កម្ពុជាមានក្រសួងទាំងអស់ចំនួន ២៨ក្រសួង និងមានរដ្ឋលេខាធិការដ្ឋាន១ ក្រសួងទាំង២៨ និងរដ្ឋលេខាធិការដ្ឋាន១ ទាំងនោះសុទ្ធតែមានផេកFacebook ទាំងអស់ គ្រាន់តែផេករបស់ស្ថាប័នរដ្ឋទាំងនេះមានខ្លះបានក្លាយជាផេកផ្លូវការដែលទទួលស្គាល់ពីក្រុមហ៊ុនយក្ស Facebook ដែលមានសញ្ញា ធីក ពណ៌ខៀវជាសញ្ញាសម្គាល់ ហើយផេករបស់ក្រសួងខ្លះក៏មិនទាន់បានសញ្ញា ធីក ពណ៌ខៀវ នេះនៅឡើយទេ។

ខាងក្រោមនេះជាឈ្មោះក្រសួងទាំង២៨របស់កម្ពុជាដែលមានផេកទទួលស្គាល់ផ្លូវការ និងផេកមិនទាន់ទទួលស្គាល់ផ្លូវការ៖

ក្រសួងទាំង២៨៖

១- ​ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

២- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

៣- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

៤- ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

៥- ក្រសួងការពារជាតិ

៦- ក្រសួងកិច្ចការនារី

៧- ក្រសួងទេសចរណ៍

៨- ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច

៩- ក្រសួងធនធានទឹក និងឧតុនិយម

១០- ក្រសួងធម្មការ និងសាសនា

១១- ក្រសួងបរិស្ថាន

១២- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

១៣- ក្រសួងផែនការ

១៤- ក្រសួងពាណិជ្ជកម្ម

១៥- ក្រសួងព្រះបរមរាជវាំង

១៦- ក្រសួងព័ត៌មាន

១៧- ក្រសួងមហាផ្ទៃ

១៨- ក្រសួងមុខងារសាធារណៈ

១៩- ក្រសួងយុត្តិធម៌

២០- ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

២១- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

២២- ​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

២៣- ក្រសួងសាធារណការ និងដឹកជញ្ជូន

២៤- ក្រសួងសុខាភិបាល

២៥- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

២៦- ក្រសួងអប់រំ យុវជន និងកីឡា

២៧- ក្រសួងអភិវឌ្ឍន៍ជនបទ

២៨- ក្រសួងរ៉ែ និងថាមពល

រដ្ឋលេខាធិការដ្ឋានចំនួន១គឺ៖ ១- រដ្ឋលេខាធិការដ្ឋានអាកាសចរណ៏ស៊ីវិល

នៅក្នុងចំណោមក្រសួងទាំង២៨ និងរដ្ឋលេខាធិការដ្ឋាន១ ខាងលើមានតែក្រសួងតែ៩ប៉ុណ្ណោះដែលមានផេកទទួលស្គាល់ផ្លូវការរបស់ក្រុមហ៊ុន Facebook ដែលក្នុងនោះរួមមាន៖

រូបផេកផ្លូវការរបស់ក្រសួងទាំង៩ដែលមានសញ្ញា ធីក ពណ៌ខៀវរបស់ក្រុមហ៊ុន Facebook

១.ផេក ក្រសួងរ៉ែ និងថាមពល

២. ផេក ក្រសួងមុខងារសាធារណៈ

៣. ផេក ក្រសួងអប់រំ យុវជន និងកីឡា

៤. ផេក ក្រសួងសាធារណការ និងដឹកជញ្ជូន

៥. ផេក ក្រសួងមហាផ្ទៃ

៦. ផេក ក្រសួងយុត្តិធម៌

៧. ផេក ក្រសួងព័ត៌មាន

៨. ផេក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

៩. ផេក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;