ហុងកុង ធ្លាក់ចេញពី Top ១០ នៃក្រុងដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោក
- 2019-09-03 04:02:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហុងកុង ធ្លាក់ចេញពី Top ១០ នៃក្រុងដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោក
ចន្លោះមិនឃើញ
យោងតាមសន្ទស្សន៍ ក្រុងសុវត្ថិភាពប្រចាំឆ្នាំ២០១៩ ចេញផ្សាយដោយក្រុមហ៊ុន Economist Intelligence Unit (EIU) កាលពីពេលថ្មីៗនេះ បង្ហាញថា ហុងកុង បានជាប់ចំណាត់ថ្នាក់ទី២០ ក្នុងចំណោមក្រុងដែលមានសុវត្ថិភាពជាងគេក្នុងពិភពលោក។ ចំណាត់ថ្នាក់នេះ បានធ្វើឱ្យហុងកុង ធ្លាក់ចេញពី Top ១០ ពោលគឺកាលពីឆ្នាំ២០១៧ ហុងកុង ជាប់លេខ៩។ ការធ្លាក់លេខនេះ ក៏ស្របពេលដែលហុងកុង កំពុងញាំញីដោយការធ្វើបាតុកម្ម។
ការវាយតម្លៃរបស់ EIU គឺផ្តោតទៅលើវិស័យផ្សេងៗរបស់ក្រុងនីមួយៗចំនួន៦០ ក្នុងនោះរួមមាន ហេដ្ឋារចនាសម្ព័ន្ធ, សុខាភិបាល និងសន្តិសុខបុគ្គល និងឌីជីថល ហើយឆ្នាំនេះ EIU ក៏ផ្តោតលើកត្តាបរិស្ថានផងដែរ។
ខាងក្រោមនេះគឺជាក្រុងដែលមានសុវត្ថិភាពជាងគេទាំង២០ក្នុងពិភពលោក៖
១. តូក្យូ
២. សិង្ហបុរី
៣. អូសាកា
៤. អាមស្ទើរដាម
៥. ស៊ីដនី
៦. តូរ៉ុនតូ
៧. វ៉ាស៊ីងតោន
៨. កូប៉ិនហាហ្គិន
៨. សេអ៊ូល
១០. មែលប៊ឺន
១១. ឈីកាហ្គោ
១២. ស្តុកខូល
១៣. សាន់ហ្វ្រាន់ស៊ីស្កូ
១៤. ឡុងដ៏
១៥. ញ៊ូវយ៉ក
១៦. ហ្រ្វេងហ្រ្វូត
១៧. ឡូសអេនជឺឡេស
១៨. វេលលីងតោន
១៨. ហ្ស៊ូរីក
២០. ហុងកុង៕