យានឆាងអ៊ឺរបស់ចិន រកឃើញសារធាតុចម្លែកមួយនៅលើភពព្រះចន្ទ
- 2019-09-03 06:54:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យានឆាងអ៊ឺរបស់ចិន រកឃើញសារធាតុចម្លែកមួយនៅលើភពព្រះចន្ទ
ចន្លោះមិនឃើញ
យាន Yutu-2 ដែលជាផ្នែកមួយនៃបេសកកម្មឆាងអឺទី៤ (Chang'e-4) របស់ចិន បានរកឃើញសារធាតុចម្លែកម្យ៉ាងដែលដូចជែល (gel) នៅលើផ្ទៃដីភពព្រះចន្ទ ដោយអ្នកវិទ្យាសាស្រ្តដែលពាក់ព័ន្ធនឹងបេសកកម្មនេះ កំពុងតែសិក្សាហើយថាវាជាអ្វីឱ្យពិតប្រាកដ និងមានប្រភពមកពីណា។
សារធាតុដែលមានពណ៌មិនធម្មតានេះ ត្រូវបានរកឃើញកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងអំឡុងយានខាងលើធ្វើការរុករកនៅតំបន់ក្នុងរណ្តៅដ៏តូច ត្រង់ផ្នែកងងឹតនៃភពព្រះចន្ទ។ យ៉ាងណាក្តី អ្នកវិទ្យាសាស្រ្ត បានប៉ាន់ស្មានថា សារធាតុនេះ គឺជាកញ្ចក់ដែលរលាយ កើតចេញពីអាចម៌ផ្កាយដែលបានធ្លាក់លើផ្ទៃដីភពព្រះចន្ទ។
ការរកឃើញខាងលើនេះ មិនមែនជារឿងភា្ញក់ផ្អើលលើកដំបូងទេ ពោលគឺអ្នកអវកាសអាមេរិកនៃបេសកកម្មអាប៉ូឡូទី១៧ ក៏បានរកឃើញស្រទាប់ដីដែលមានពណ៌ទឹកក្រូច នៅលើភពព្រះចន្ទផងដែរកាលពីឆ្នាំ១៩៧២។ ស្រទាប់ដីនេះ ត្រូវបានសន្និដ្ឋានថា កើតចេញពីបន្ទុះភ្នំភ្លើងមួយ កាលពីជាង ៣ពាន់លានឆ្នាំមុន៕