មិន​ធម្មតា​ទេ! ក្រុម​ខ្លាំង​មួយ​នៅ​លីគ​កំពូល​ហូឡង់ ទិញ​យក​​ខ្សែ​ការពារ​ឆ្នើម​វៀតណាម

  • 2019-09-03 07:51:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Doan Van Hua បាន​ក្លាយ​ជា​ខ្សែ​ការពារ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​ប្រវត្តិសាស្ត្រ​បាល់ទាត់​វៀតណាម ​ក្រោយ​ពេល​ក្លឹប​ SC Heerenveen FC (​បច្ចុប្បន្ន​ឈរ​ចំណាត់​ថ្នាក់​លេខ ១០ ​ក្នុង​លីគ​កំពូល​ហូឡង់) បាន​ចាប់អារម្មណ៍​​​ចុះ​កិច្ច​សន្យា​រយៈពេល ១ ​ឆ្នាំ​ទិញ​យក​រូប​គេ​ក្នុង​តម្លៃ​ ១,៤ លាន​ដុល្លារ។

Doan Van Hua ក្រោយពេលទៅដល់ទឹកដីហូឡង់

តាម​ប្រភព​ព័ត៌មាន​វៀតណាម​ដែល​ចុះ​ផ្សាយ​ព្រោងព្រាត ​​បាន​ឲ្យ​ដឹង​​ថា ​អតីត​ខ្សែ​ការពាររបស់ក្លឹប Hanoi FC ​រូប​នេះ​ទទួល​បាន​ថ្លៃ​ហត់នឿយ​ដល់​ទៅ​​ ២២ ០០០ ​ក្នុង​មួយ​ខែ។ ក្រោយទទួលបានឱកាសមាស មកលេងឲ្យក្លឹបនៅតំបន់អឺរ៉ុបបែបនេះ Doan Van Hua បានសន្យាថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព មិនឲ្យគ្រួសារនិងប្រទេសជាតិ ខកបំណងទេ៕

Doan Van Hua ពេលបង្ហាញខ្លួនផ្លូវការឲ្យ SC Heerenveen

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;