ចិនគ្រោងរៀបចំក្បួនព្យុហយាត្រាយោធាធំបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ (មានវីដេអូ)
- 2019-09-04 03:45:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនគ្រោងរៀបចំក្បួនព្យុហយាត្រាយោធាធំបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ (មានវីដេអូ)
ចន្លោះមិនឃើញ
ដើម្បីជាការប្រារព្ធពិធីរំលឹកខួបលើកទី ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន រដ្ឋាភិបាលក្រុងប៉េកាំងគ្រោងនឹងរៀបចំក្បួនព្យុហយាត្រាយោធាធំជាងគេបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៅទីលានធានអានមិននៅថ្ងៃទី ១ខែតុលាខាងមុខ។
យោងតាមភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua ឲ្យដឹងថាទំហំនៃការប្រារព្ធខួបលើកទី ៧០ឆ្នាំនេះ នឹងធំជាងការប្រារព្ធខួបលើកទី ៥០និង ៦០ឆ្នាំ។ ក្បួនព្យុហយាត្រាយោធានេះ ត្រូវបានគេមើលឃើញថាអាចជាការបង្ហាញសាច់ដុំយោធារបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីឲ្យពិភពលោកអាចមើលឃើញពីអានុភាពនៃមហាអំណាចមួយនេះ។ យ៉ាងណាមិញ យោងតាមមន្ត្រីមួយរូបដែលទទួលខុសត្រូវរៀបចំក្បួនព្យុហយាត្រានេះ ឲ្យដឹងក្នុងសន្និសីទកាសែតមួយថាគោលបំណងនៃការបង្ហាញនេះ មិនត្រូវបានផ្ដោតចំពោះប្រទេសណាមួយ ឬស្ថានការណ៍នាមួយនោះទេ។
ខាងក្រោមនេះ គឺជាវីដេអូនៃចំក្បួនព្យុហយាត្រាយោធាកាលពីពិធីគម្រប់ខួប ៦០ឆ្នាំ ៖