ប្រទេសមួយនៅអាស៊ី មានទីក្រុងសុវត្ថិភាពជាងគេបំផុតក្នុងពិភពលោក

  • 2019-09-04 06:48:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​របាយការណ៍​របស់​អង្គភាព​ស៊ើប​ការណ៍​សម្ងាត់​សេដ្ឋកិច្ច​ដែល​ចេញ​ផ្សាយ​ពី​ថ្ងៃ​ព្រហស្បតិ៍​បង្ហាញ​ថា ទីក្រុង​តូក្យូ​របស់​ប្រទេស​ជប៉ុន ស្ថិត​នៅ​លើ​កំពូល​តារាង​ជា​ទីក្រុង​ដែល​មាន​សុវត្ថិភាព​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។

នៅ​ក្នុង​សន្និសីទ​មួយ​​ដែល​រៀប​ចំ​ដោយ​អ្នក​សេដ្ឋកិច្ច​ក្នុង​ប្រទេស​សិង្ហបុរី​ បង្ហាញ​ថា​ទីក្រុង​តូក្យូ​មាន​បទ​ល្មើស​ឧក្រិដ្ឋកម្ម​ទាប, ហេដ្ឋារចនាសម្ព័ន្ធ​ដែល​អាច​ទប់ទល់​ជាមួយ​គ្រោះ​ធម្មជាតិ ក៏​ដូច​ជា​មាន​ភាគរយ​តិច​ប៉ុណ្ណោះ​ដែល​កុំព្យូទ័រ​របស់​អ្នក​ប្រើប្រាស់​អាច​ឆ្លង​មេរោគ។ ការ​វាយ​តម្លៃ​ទៅ​លើ​ទីក្រុង​មាន​សុវត្ថិភាព​បំផុត ត្រូវ​បាន​គេ​មើល​ទៅ ៤​ចំណុច​សំខាន់​ៗ​ដូច​ជា ៖ ប្រព័ន្ធ​ឌីជីថល, សេវាសុខភាព, ហេដ្ឋារចនាសម្ព័ន្ធ និង​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ ជាមួយ​គ្នា​ដែរ រដ្ឋាភិបាល​ទីក្រុង​តូក្យូ ឲ្យ​ដឹង​ថា​ខ្លួន​នឹង​ខិត​ខំ​ធ្វើ​កំណែ​ទម្រង់​ដ៏​ធំ​មួយ​ដើម្បី​ការពារ​ពលរដ្ឋ​របស់​ខ្លួន​ពី​គ្រោះ​ធម្មជាតិ ដោយ​សារ​តូក្យូ​ងាយ​រង​គ្រោះ​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី។

គួរ​បញ្ជាក់​ថា ទីក្រុង​តូក្យូ​ស្ថិត​នៅ​លើ​កំពូល​តារាង​ជា​ទីក្រុង​មាន​សុវត្ថិភាព​ជាង​គេ តាម​ពី​ក្រោយ​ដោយ​ទីក្រុង សិង្ហបុរី និង​លេខ​៣​គឺ​ទីក្រុង​អូសាកា ខណៈ​ដែល​លេខ ៤​បាន​ទៅ​លើ​ទីក្រុង Amsterdam របស់​ហូឡង់៕

ប្រភព៖ Japantimes ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី
;