ពាក្យ​សម្ងាត់ ពេលប្រធានាធិបតី​អាមេរិក​ចង់​រួមរ័ក នៅ​ក្នុង​សេតវិមាន

  • 2019-09-06 08:41:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វា​ពិត​ជា​លំបាក​បន្តិច​ហើយ នៅ​ពេល​ក្លាយ​ខ្លួន​ជា​ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក ព្រោះ​រាល់​ទង្វើ​ទាំង​អស់​ សុទ្ធ​តែ​ត្រូវ​គេ​ឃ្លាំ​មើល​យ៉ាង​ជិត​ស្និទ្ធ។

ជាមួយ​គ្នា​នេះ​ដែរ ភ្នាក់ងារ​សម្ងាត់ ត្រូវ​បាន​ដាក់​ពង្រាយ​ស្ទើរ​គ្រប់​ទីកន្លែង ដើម្បី​ការពារ​ប្រធានាធិបតី និង​ជំទាវ​ទី​១ ប៉ុន្តែ​វា​ពិត​ជា​រំខាន​ខ្លាំង​ណាស់ នៅ​ពេល​ដែល​ចង់​មាន​ពេល​វេលា​ឯកជន និង​បាន​ផ្អែមល្ហែម​បែប​ប្ដី​ប្រពន្ធ។

ពាក្យ​សម្ងាត់​ជាច្រើន ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​សេតវិមាន ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​ភ្នាក់ងារ​សម្ងាត់ អាច​ទាក់ទង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មិន​ចាំបាច់​បញ្ចេញ​ឈ្មោះ ឬ ទីតាំង។ នៅ​ក្នុង​អំឡុង​រដ្ឋាភិបាល​របស់ លោក បារ៉ាក់ អូបាម៉ា អតីត​ប្រធានាធិបតី​រូប​នេះ ត្រូវ​បាន​គេ​ហៅ​ជា​ពាក្យ​សម្ងាត់​ថា «Renegade» ខណៈ​​អតីត​ជំទាវ​ទី​១ គឺ​លោក​ស្រី Michelle ត្រូវ​បាន​គេ​ហៅ​ថា «Renaissance»។

អ្វី​ដែល​ពិសេស​នោះ​គឺ នៅ​ពេល​ដែល​ពួក​គេ​ទាំង​២ ចង់​មាន​ពេល​វេលា​ផ្អែមល្ហែម​ជាមួយ​គ្នា គេ​បាន​ហៅ​វា​ជា​ពាក្យ​សម្ងាត់​ថា «the Bosnian Problem» ឬ «បញ្ហា​បូស្នៀ»។ ដូច្នេះ​នៅ​ក្នុង​ការ​សន្ទនា​គ្នា គេ​នឹង​និយាយ​ថា «មិន​អាច​រំខាន Renaissance បាន​ឡើយ។ នាង និង Renegade កំពុង​ពិភាក្សា​បញ្ហា​បូស្នៀ»។

យ៉ាងណាមិញ ប្រសិនបើ លោក ត្រាំ រក្សា​ពាក្យ​សម្ងាត់​នេះ នោះ​វា​នឹង​នៅ​តែ​ត្រូវ​គេ​ប្រើប្រាស់​ជា​ធម្មតា​ដដែល។ ប៉ុន្តែ ប្រធានាធិបតី​ថ្មី​រូប​នេះ ក៏​អាច​ផ្លាស់​ប្ដូរ​វា​បាន​ដែរ។ ដោយសារតែ ជំទាវ​ទី​១ របស់​អាមេរិក​បច្ចុប្បន្ន គឺ លោក​ស្រី Melania កើត​នៅ​ក្នុង​ប្រទេស​ស្លូវេនី ដូច្នេះ​ពួកគេ​ប្រហែល​ជា​អាច​ផ្លាស់​ប្ដូរ​វា ទៅជា «the Slovenian Problem» ឬ «បញ្ហា​ស្លូវេនី» ក៏​ថា​បាន៕

ប្រភព៖ Mirror ប្រែសម្រួល៖ សេង ឡុង

អត្ថបទថ្មី
;