លោក គួច ចំរើន បង្ហោះ​ហ្វេសបុក​ភ្លាមៗ ខណៈ​ខេត្តព្រះសីហនុ មាន​អ្នកជាប់និទ្ទេសA ​ចំនួន​១៣នាក់

  • 2019-09-09 06:36:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីក្រសួង​អប់រំ យុវជន និងកីឡា បាន​ចេញសេចក្តីប្រកាស​ព័ត៌មាន​អំពីលទ្ធផលប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិឆ្នាំ​២០១៩ ក្នុងនោះ ខេត្តព្រះសីហនុ មានអ្នកជាប់និទ្ទេស A ដល់ ១៣នាក់ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ​បាន​បង្ហោះ​សារមួយនៅលើទំព័រហ្វេសប៊ុក​ដូចខាងក្រោមនេះ៖

ពូពិតជា​មោទនភាព​ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រៀនសូត្រ​របស់​ក្មួយៗ​គ្រប់គ្នា រហូត​ទទួល​បាន​ជោគជ័យ​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃទី១៩-២០​ ខែសីហា​ ឆ្នាំ២០១៩​ ជាពិសេស​ខេត្តព្រះសីហនុ​ទទួល​បាន​និទ្ទេសA ចំនួន​១៣​នាក់។

ជាមួយគ្នា​នេះ​ ខ្ញុំក៏​សូមថ្លែងអំណរគុណ ចំពោះ​មាតាបិតា លោកគ្រូ អ្នកគ្រូ ឯកឧត្ដម​ សាយ​ សំអាល់​ ប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ​ និងបណ្តាអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែក ផ្គត់ផ្គង់ ជំរុញ លើកទឹកចិត្ត បង្ហាត់បង្រៀន ក្មួយៗ​ទាំងអស់គ្នា​រហូត​ទទួលបាន​ជោគជ័យ​នាថ្ងៃនេះ។

ពូសូម​ឱ្យក្មួយៗ​បន្តកិច្ចខំប្រឹងប្រែង​សិក្សា​តទៅទៀត ដើម្បី​សម្រេច​បាន​នូវក្តីស្រមៃ​របស់ខ្លួន​នាពេល​អនាគត និងបាន​មករួម​ចំណែក​អភិវឌ្ឍន៍​ខេត្ត​របស់យើង​ឱ្យកាន់តែ​រីកចំរើន ក្រោម​ដំបូលសន្តិភាព​ដ៏រឹងមាំនេះ។

សូមជម្រាប​ថា បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន ៧៩ ០៥២នាក់ ត្រូវជា ៦៨,៦២ភាគរយ។ ក្នុងនោះ៖

និទ្ទេស A៖ ៤៤៣នាក់

និទ្ទេស B៖ ២៤៣០នាក់

និទ្ទេស C៖ ៥៨៤៧នាក់

និទ្ទេស D៖ ១៤ ១០០នាក់

និទ្ទេស E៖ ៥៦ ២៣២នាក់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;