ខ្លាំង​ជា​មួយ​ ត្រាំ ពេក​ លោក​ John Bolton ត្រូវបាត់​បង់​ការងារ

  • 2019-09-11 03:53:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ ដូណាល់​ ត្រាំ​ បាន​ប្រកាស​បណ្ដេញ​ចេញ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ លោក​ John Bolton ក្នុង​សារ​មួយ​បង្ហោះ​ទៅ​លើ​បណ្ដាញ​សង្គម​ Twitterកាល​ពី​ថ្ងៃ​ទី​ ១០ ខែ​កញ្ញា ឆ្នាំ​២០១៩​។​ ដោយ​ក្នុង​សារ​នោះ​លោក​បាន​សរ​សេរ​ថា​៖​ «ខ្ញុំ​បាន​ជូន​ដំណឹង​ដល់​លោក​ John Bolton ថា​សេវាកម្ម​របស់​លោក​គឺ​លែង​ត្រូវ​ការ​នៅ​ឯ​សេតវិមាន​ទៀត​ហើយ​។​ ខ្ញុំ​មិន​យល់​ស្រប​នឹង​យោបល់​ជា​ច្រើន​របស់​លោក​ ដូច​អ្នក​ដទៃ​ដែល​នៅ​ក្នុង​រដ្ឋបាល‍»។

​លោក​ John Bolton បាន​អះ​អាង​ថា​លោក​មិន​​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ទេ​ តែ​លោក​បាន​សុំ​លាឈប់​ដោយ​ខ្លួន​ឯង​ ដែល​ប៉ុន្មាន​នាទី​ក្រោយ​ការ​ប្រកាស​របស់​លោក​ត្រាំ​ លោក​ John Bolton បាន​បង្ហោះ​សារ​ចូល​ប្រព័ន្ធ​សង្គម​ Twitter ដោយ​បាន​សរសេរ​ថា​៖«ខ្ញុំ​បាន​សុំ​លាលែង​កាល​ពី​យប់​មិញ​ ហើយ​លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​ថា​ និយាយ​គ្នា​ថ្ងៃ​ស្អែក (១១ កញ្ញា)»។

គួរ​បញ្ជាក់​ថា​ភាព​តាន​តឹង​រវាង​លោក​ ត្រាំ​ និង​លោក​ Bolton បាន​កើន​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ដោយ​លោក​ Bolton មាន​មតិ​ចម្រូងចម្រាស​ទាក់​ទង​នឹង​ អ៊ីរ៉ង់​ វេណេហ្ស៊អេឡា និង​ អាហ្វហ្គានីស្ថាន​។

ចំណុច​រំពុះ​ដែល​ធ្វើ​ឲ្យ​លោក​ Bolton បាត់​បង់​ការងារ​ គឺ​លោក​បាន​ឈ្លោះ​ប្រកែក​ជា​មួយ​លោក​ត្រាំ​ទាក់ទង​រឿង​អញ្ជើញ​មេ​ដឹក​នាំ​តាលីបង់​ចូល​មក​ចរចា​នៅ​ទី​លំហែ​កាយ​ប្រធានាធិបតី​អាមេរិក​ Camp David​។

គេ​រំពឹង​ថា​លោក​ ត្រាំ ​នឹង​បញ្ចេញ​ឈ្មោះ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ថ្មី​ស្នង​ដំណែង​ពី​លោក​ Boltonដែល​នឹង​ជា​ទីប្រឹក្សា​សន្តិសុខ​ទី​៤​របស់​លោក​ ត្រាំ​៕

អត្ថបទ៖ សុខ វេងឈាង

អត្ថបទពេញនិយម
;