ទឹកភ្នែករលីងរលោង! JACK MA ពោលមួយឃ្លាយ៉ាងចាក់ដោត មុនដើរចេញពី Alibaba

  • 2019-09-11 07:38:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ មហាសេដ្ឋី​ចិន Jack Ma ដែល​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ដល់​សេវាកម្ម​លក់​ទំនិញ​អនឡាយ​ក្នុង​ប្រទេស​ចិន បាន​​ចុះ​ចេញ​ពី​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន Alibaba ជា​ផ្លូវ​ការហើយ។

នៅ​ក្នុង​ពិធី​អបអរ​ការ​ចូល​និវត្តន៍​របស់​ខ្លួន​រយៈ​ពេល ៤​ម៉ោង​នៅ​កីឡដ្ឋាន​ដែល​ផ្ទុក​មនុស្ស​ជាង ៨ម៉ឺន​នាក់ មហាសេដ្ឋី​រូប​នេះ​បាន​ថ្លែង​ពី​ការ​គោរព​សន្យា​របស់​ខ្លួន​ដែល​ប្រកាស​កាល​ពី​ឆ្នាំ​មុន​ថា​នឹង​ចុះ​ចេញ​ពី​តំណែង មុន​នឹង​ប្រគល់​ទៅ​ឲ្យ​លោក Daniel Zhang ជា​អ្នក​គ្រប់គ្រង​បន្ដ។ ថ្លែង​ជាមួយ​ទឹក​មុខ​ស្រងូតស្រងាត់ និង​ទឹក​ភ្នែក​រលីងរលោង លោក Jack MA ឲ្យ​ដឹង​ថា "បន្ទាប់​ពី​យប់​នេះ​ទៅ ខ្ញុំ​នឹង​ចាប់​​ផ្ដើម​ជីវិត​ថ្មី។ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ពិភពលោក​នេះ ពិត​ជា​ល្អណាស់​ដែល​មាន​ឱកាស​ជា​ច្រើន​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ចូល​ចិត្ត​ភាព​រំជើបរំជួល​ខ្លាំង​ណាស់​ដែល​ជា​មូលហេតុ​ខ្ញុំ​ចូល​និវត្ត​មុន​អាយុ។”

គួរ​បញ្ជាក់​ថា Jack Ma បាន​ប្រកាស​ពី​គោល​បំណង​លា​លែង​នេះ​តាំង​ពី​មួយ​ឆ្នាំ​មុន។ ទោះ​បី​ជា​ដើរ​ចេញ​ពី​តំណែង​ជាន់​ខ្ពស់​នៅ​ Alibaba ប៉ុន្តែ​រំពឹង​ថា​លោក​នឹង​បន្ត​​មើល​ថែ​អនាគត​ក្រុមហ៊ុន​តាម​រយៈ​ ការ​ធ្វើ​ជា​សមាជិក​ពេញ​មួយ​ជីវិត​ជា​មួយ Alibaba Partnership ដែល​មាន​សមាជិក ៣៦ នាក់។ លោក​ក៏​នឹង​អាច​ទទួល​បាន​ភាគហ៊ុន ៦,២២% នៃ Alibaba ផង​ដែរ៕

ប្រភព៖ indiatoday ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី
;