មេបញ្ជាការ​កងទ័ព​ជើងគោកអូស្ត្រាលី ចង់​បង្កើនកិច្ចសហការ​ជាមួយកងទ័ពកម្ពុជា

  • 2019-09-12 01:22:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃកងយោធពលខេមរភូមិន្ទ និងជាមេ​បញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា បានជួប​ពិភាក្សា​ការងារ​ជាមួយ ឧត្តមសេនីយ៍ឯក រីឆាត ប៊ឺរ (Richard Burr) មេបញ្ជាការ​កងទ័ព​ជើងគោក អូស្រ្តាលី ក្នុងគោល​បំណងពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តការ កាលពី​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងជំនួប​នេះ មេបញ្ជាការ​កងទ័ព​ជើងគោក​អូស្ត្រាលី បានបង្ហាញ​ពីបំណង​បង្កើន​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​ទ័ពជើង​គោក​កម្ពុជា ក្នុង​សកម្មភាព​ដែលបាន​អនុវត្ត​កន្លង​មក។

ជាការ​ឆ្លើយតប លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត បានស្វាគមន៍​ចំពោះបំណងបង្កើន​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​នៃប្រទេស​ទាំងពីរ។ លោក​ឧត្តមសេនីយ៍​ឯក បានថ្លែង​អំណរគុណ ដល់​រដ្ឋាភិបាល និងកងទ័ព​អូស្ត្រាលី​ដែលតែងតែ​គាំទ្រ ផ្តល់ការ​ហ្វឹកហ្វឺន និងបណ្តុះបណ្តាល​ដល់​កងទ័ព​កម្ពុជា៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;