ស្ថានីយ​អ្នក​ដំណើរថ្មី​នៃ​ព្រលាន​ខេត្ត​ព្រះសីហនុ ​នឹង​អាច​ទទួល​ភ្ញៀវបានដល់ ១០លាននាក់

  • 2019-09-12 07:24:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ឱ្យដឹង​ថា តាម​ផែនការ​មេ ស្ថានីយ​អ្នក​ដំណើរ​ថ្មី នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នឹង​ចាប់ផ្តើម​សាងសង់​នៅដើមឆ្នាំ​២០២០ ដោយមាន​សមត្ថភាព​ទទួល​អ្នកដំណើរ ៣,៦លាន​នាក់ សម្រាប់​ដំណាក់កាល​ទី១។ នៅពាក់កណ្តាល​ឆ្នាំ២០២២ នឹងមាន​សមត្ថភាព​ពង្រីក​ទទួលអ្នក​ដំណើរ​បន្ថែម​ដល់ទៅ​ជាង ១០លាន​នាក់ នៅ​ដំណាក់កាល​បន្តបន្ទាប់។

ក្រៅពីនេះ អាកាសយាដ្ឋានអន្តរជាតិ​នេះ ក៏កំពុង​ដំណើរការ​ពង្រីក​ផ្លូវរត់​ហោះហើរ ពី​២៥០០ម៉ែត្រ ឲ្យដល់ ៣៣០០​ម៉ែត្រ (៨០០ម៉ែត្របន្ថែម) ហើយគ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅពាក់កណ្តាល​ឆ្នាំ២០២០ ដែលអាច​ទទួល​បានការ​ចុះចត​យន្តហោះ​គ្រប់ប្រភេទ រួមទាំង​ខ្នាតធំ។ ដោយឡែក ហេដ្ឋា​រចនាសម្ព័ន្ធផ្សេងៗទៀត​នៃ​អាកាសយានដ្ឋាន​នេះ ត្រូវបាន​ពង្រឹង​និងពង្រីក​ផងដែរ ដែលឆ្លើយតប​តាមកំណើន​នៃការ​ហោះហើរ​ក្នុងស្រុក​និងអន្តរជាតិ​យ៉ាង​ច្រើន​គំហុក នាពេល​បច្ចុប្បន្ន។

ការ​ជូនដំណឹង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក​បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ដឹកនាំ​កិច្ចប្រជុំ​បច្ចេកទេស ដើម្បី​ពិនិត្យ​ និងឆ្លង​ផែនការមេ ស្តីពី​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ២០១៩​ ដោយមាន​ការធ្វើបទ​បង្ហាញ​របស់ លោក អាឡាំង ប្រ៊ង អគ្គនាយកថ្មី​នៃក្រុមហ៊ុន​សម្បទាន​អាកាសយានដ្ឋាន (SCA) និង​ក្រុមការងារ​ផងដែរ។

ជា​គោលការណ៍ ផែនការមេ ស្តីពីការ​ពង្រីកហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋានអន្តរជាតិ​ខេត្តព្រះស៊ីហនុនេះ ដែលបាន​ស្នើឡើងដោយក្រុមហ៊ុនសម្បទាន​អាកាសយានដ្ឋាន (SCA) ត្រូវបានទទួល​ការឯកភាព​ពីក្រុមការងារ​បច្ចេកទេស នៅក្នុង​កិច្ចប្រជុំនេះ។ ទន្ទឹមនឹងនេះ លោកបណ្ឌិត​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​ដល់​គ្រប់ភាគីពាក់ព័ន្ធ​ទាំងអស់ សហការគ្នា​ឲ្យបានល្អ ដើម្បី​សម្រេចនូវ​គោលដៅ​នៃការ​សាងសង់​ឲ្យបាន​រួចរាល់​តាម​ផែនការ ជាពិសេស​ត្រៀមលក្ខណៈ​ទទួលការ​ហោះហើរ​ពិសេស របស់ថ្នាក់​ដឹកនាំ​កំពូល​ពីបណ្តា​ប្រទេស​នានា ដែលប្រទេស​កម្ពុជា នឹងធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ចុងឆ្នាំ​២០២២៕

អត្ថបទ និងរូបថត៖ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល

;