ឆេះឃ្លាំងលក់រថយន្តមួយកន្លែងល្ងាចមិញ ខូចខាតអ្វីខ្លះ?

  • 2019-09-16 03:54:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គីភ័យឆេះឃ្លាំងលក់រថយន្តមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ក្រុមទី០៨ ភូមិចុង ផ្លូវខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅវេលាម៉ោង ០៥និង ៤០នាទីយប់ កាលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

ឃ្លាំង​លក់​រថយន្តមាន​ម្ចាស់ឈ្មោះ​​ តុង ធូ ភេទ​ប្រុស​ អាយុ​ ៨៣ឆ្នាំ មុខរបរ​ នៅផ្ទះ ប្រភេទសំណង់​ ដែកប្រក់ស័ង្កសី​ ទំហំ​ ០៨ម៉ែត្រ​ គុណ ១០ម៉ែត្រ​ ដែលខូចខាតឆេះរថយន្តចំនួន ០១គ្រឿង គ្រឿងម៉ាស៊ីនត្រជាក់អស់មួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡេីយ​ ។

រថយន្តការិ.​អគ្គិភ័យ​ ចំនួន​ ១៥គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​ ១៥ឡាន​ ស្មើនឹង​ ៦០ម៉ែត្រគូប​ រថយន្តជំនួយក្រសួងមហាផ្ទៃចំនួន ០១គ្រឿងមិនបានប្រើប្រាសទឹក កងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន​ ០៤គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​ ០២ឡាន​ ស្មេីនឹង​ ០៨ម៉ែត្រគូប​ រថយន្ត​ក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន​ ០២គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន ០២ឡានស្មើនឹង១៦ម៉ែត្រ​គូប​រថយន្ត​។

ក្រុមហ៊ុន OCICទីក្រុងជ្រោយចង្វារចំនួន​ ០៤ឡាន ប្រេីប្រាស់ទឹកអស់ចំនួន​ ០៤ឡាន​ ស្មេីនឹង​ ៣៥ម៉ែត្រគូប​ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​ ០១ឡាន​ ប្រេីប្រាស់ទឹកអស់ចំនួន​ ០១ឡាន​ ស្មេីនឹង​ ០៦ម៉ែត្រគូប​។ ប្រតិប​ត្តិការពន្លត់ចប់​ ត្រូវ​បាន​បញ្ចប់នៅម៉ោង​ ០៦និង ៤០នាទីនា៕

ប្រភព៖ នាយកដ្ខានផ្សព្វផ្សាយអបរំ

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;