លោក នេត សាវឿន បើកកិច្ចប្រជុំសន្តិសុខ​ផ្ដោតលើចំណុចសំខាន់ ២

  • 2019-09-17 06:44:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយ​ឧត្ដម​សេនីយ៍ នេត សាវឿន អគ្គ​ស្នង​ការ​នគរបាល​ជាតិ បាន​ដឹក​នាំ​កិច្ចប្រជុំ​ដើម្បី​ផ្សព្វផ្សាយ​សភាព​ការណ៍ សន្តិសុខ និង​សណ្ដាប់​សាធារណៈ​ដោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​នាយក​ដ្ឋាន​ស្នង​ការ​រាជធានី​ខេត្ត​ទូទាំង​ប្រទេស នៅ​ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នេះ។

លោក នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ
ក្រោយ​ចប់កិច្ចប្រជុំ លោក ឧត្តម​សេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នង​ការ​រង​និង​ជា​អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ​បាន​ថ្លែង​ឲ្យ​ដឹង​ថា គោល​បំណង​សំខាន់​ក្នុង​កិច្ច​ប្រជុំ​នេះ​គឺការផ្សព្វផ្សាយ នៅ​សភាព​ការណ៍​ថ្មី​ពាក់ព័ន្ធ ដល់​ស្ថាន​ភាព សន្តិសុខ សណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គមនៅកម្ពុជា។

លោក​​ក៏​បាន​បន្ថែម​ថា ជាទិសដៅអគ្គស្នងការនគរបាលជាតិ បាន​សង្កត់​ធ្ងន់ទៅលើការងារពីរ​គឺ៖ ទី១.ពង្រឹងសមត្ថភាព ការការពារសុវត្ថិភាពសណ្ដាប់ធ្នាប់ នៅ​ក្នុង​ពិធីភ្ជុំបិណ្ឌ និងទី២. ពង្រឹង​សន្តិ​សុខ​រួម មិនអនុញ្ញាតឲ្យកម្លាំង​អមិត្តណា ឬពួក​ឧទា្ទម​ណា មក​បំភ្លេច​បំផ្លាញសុវត្ថិភាព​សន្តិសុខ សន្តិភាព និងប្រយោជន៍ របស់​ជាតិ​ដែល​យើង​កំពុង​តែ​មាន​សព្វ​ថ្ងៃ​របស់​ជាតិ​ដែលយើងកំពុងតែមានសព្វថ្ងៃនេះ។

លោក ឧត្តម​សេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នង​ការ​រង​និង​ជា​អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ​

លោកបានលើកឡើងថា ចំពោះផែនការពង្រឹងសន្តិសុខ គឺបានពង្រឹងគ្រប់ជំនាញទាំងអស់ ដើ​ម្បី​ការ​ពារសុវត្ថិភាពសន្តិសុខជូនប្រជាពលរដ្ឋ ជា​ពិសេស​ដល់​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាងមុខនេះ នៅតាមទីវត្តអារាមនិងទីប្រជុំជន រួម​ទាំង​សណ្ដាប់​ធ្នាប់​គឺ​បាន​ពង្រាយ​កម្លាំង​នគរ​បាល​ចរាចរណ៍នៅតាមដងផ្លូវ ដើម្បី​សម្រួល​ការ​កក​ស្ទះ​ចរា​ចរណ៍៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;