អ្នក​ប៉ុនប៉ងចូល​តំបន់​សម្ងាត់ 'Area 51' ត្រូវចាប់​ដាក់​គុកហើយ

  • 2019-09-18 07:07:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យុវជន​ជា​ភ្ញៀវទេសចរ​ជនជាតិហូរឡង់២នាក់ ត្រូវបាន​ចាប់ខ្លួន​ពីបទ​ឆ្លងកាត់ និងចតឡាន​ខុសច្បាប់​នៅតំបន់​សន្តិសុខ​រដ្ឋ Nevada កាលពី​សប្តាហ៍មុន។ តំបន់​សន្តិសុខ​នេះ ស្ថិតនៅមិន​ឆ្ងាយប៉ុន្មាន​ឡើយ​ពី Area 51។

តុលាការ​បាន​កាត់ទោស​ពួកគេ​កាលពីថ្ងៃ​ទី១៦​កញ្ញា ២០១៩ ដាក់ពន្ធនាគារ​ចំនួន ១០ថ្ងៃ ប៉ុន្តែ​នឹងត្រូវដោះលែងក្នុងរយៈពេល ៣ថ្ងៃ ប្រសិន​បើយុវជនទាំង២រូប បង់ប្រាក់​ពិន័យ​ម្នាក់ ២២៨០​ដុល្លារ។

យុវជន​ទាំង២រូប ម្នាក់​ឈ្មោះ Govert Sweep អាយុ២១ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ Ties Granzier អាយុ២០ឆ្នាំ ដោយ​ពួកគេ​ទៅទីនោះ គឺ​មាន​គោលបំណង​ចូលតំបន់​សម្ងាត់ Area 51 ដើម្បី​ថតវីដេអូ​បង្ហោះ​ចូល​គណនី YouTube របស់​ខ្លួន៕

ប្រភព៖ AP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;