អស់​ពី Messi និង Ronaldo ទៅ Xavi គិត​ថា​កីឡាករ​អង់គ្លេស​ម្នាក់​នឹង​ជំនួស​តំណែង​ពួក​គេ

  • 2019-09-18 08:51:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​វីរបុរស​​របស់ Barcelona លោក Xavi ជឿជាក់​ថា Raheem Sterling នឹង​អាច​ជំនួស​កន្លែង​របស់ Lionel Messi និង​ Cristiano Ronaldo ជា​កីឡាករ​ឆ្នើម​ជាង​គេ​លើ​ពិភពលោក។

Xavi ដែល​ធ្លាប់​លេង​ជាមួយ Messi នៅ Barca យល់​ឃើញ​ថា Sterling ​កំពុង​ដើរ​លើ​ផ្លូវ​ឈាន​ទៅ​ក្លាយ​ជា​កីឡាករ​ឆ្នើម​ជាង​គេ​លើ​ពិភពលោក។

អតីត​ជម្រើស​ជាតិ​អេស្ប៉ាញ​និយាយ​ថា Messi និង Ronaldo បាន​គ្រប់គ្រង​ជា​កីឡាករ​ឆ្នើម​ផ្ដាច់​គេ​របស់​ពិភពលោក​ច្រើន​ឆ្នាំ​មក​ហើយ។ តែ​យ៉ាងណា Messi នៅ​តែ​ល្អ​ជាង​គេ​សម្រាប់​លោក។ បើ​សម្លឹង​ទៅ​មើល​កីឡាករ​ក្មេង​ៗ​ដែល​អាច​ជំនួស​កន្លែង​របស់​ពួក​គេ​ទាំង​ពីរ​ខាង​លើ​ គ្រប់គ្នា​ប្រាកដ​ជា​គិត​ដល់ Neymar, Mbappe, Salah និង Sterling។ ប៉ុន្តែ​សម្រាប់ Xavi ជ្រើសរើស Sterling ជា​អ្នក​នាំ​មុខ​គេ។

​Xavi បាន​ប្រកាស​ចូលនិវត្តន៍​ពី​បាល់ទាត់​កាល​ពី​ថ្ងៃ​ទី ២ ខែ ឧសភា ឆ្នាំ ២០១៩។ ក្លឹប​ដែល​បុរស​វ័យ​៣៩​ឆ្នាំ​លេង​ចុងក្រោយ​ឲ្យ​គឺ Al-Sadd ក្នុង​លីគ​ប្រទេស​កាតារ​។ ថ្ងៃ​ទី ២៨ ខែ ឧសភា ឆ្នាំ ២០១៩ Xavi ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​អ្នក​ចាត់​ការ​របស់​ក្លឹប Al-Sadd ជាមួយ​កុងត្រា​២​ឆ្នាំ៕ ​

ប្រភព៖ Mirror ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី
;