ក្រុម Felix វិះ​សៀង​ដោយ​សារ​ក្រុម​សិស្ស​ច្បង Ronaldo សំណាង​​បាន​គ្រាប់​ចុង​ម៉ោង

  • 2019-09-19 02:09:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​បម្រុង Hector Herrera រក​បាន​គ្រាប់​នាទី​៩០ ជួយ Atletico Madrid តាម​ស្មើ Juventus ២-២ ក្នុង​ការ​ប្រកួត​​ទី​មួយ​នៃ​ពាន​រង្វាន់ Champions League កាល​ពី​យប់​មិញ។

ការ​ប្រកួត​ពោរពេញ​ដោយ​ភាព​ស្វិតស្វាញ​ គ្រាប់​បាល់​ត្រូវ​រក​ចាំ​ដល់​នាទី​៤៨​​ទើប​កីឡាករ Juan Cuadrado រក​បាន​គ្រាប់​ដំបូង​ឲ្យ Juventus មុន​ពេល Blaise Matuidi ​ជា​អ្នក​ទាត់​ចូល​គ្រាប់​ទី​ពីរ។ យ៉ាងណាមិញ​នាទី​៧០ Stefan Savic អាច​រក​បាន​មួយ​គ្រាប់​សង​វិញ​ឲ្យ Atletico។

Juventus ស្ទើរ​តែ​បាន​៣​ពិន្ទុ​កាន់​ក្នុង​ដៃ​ទៅ​ហើយ តែ​សំណាង​មិន​ហុច​ឲ្យ Hector Herrera បាន​តែត​គ្រាប់​ចុង​ម៉ោង ជួយAtletico តាម​ស្មើ​បាន​សម្រេច។ សម្រាប់​ការ​ប្រកួត​នេះ​សិស្ស​ច្បង​និង​សិស្ស​ប្អូន Cristiano Ronaldo និង Joao Felix​ សុទ្ធ​តែ​បាន​​លេង​ជម្រើស​ដំបូង​ដូច​គ្នា៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី
;