សង្កាត់មួយចំនួន នឹងត្រូវដាច់ភ្លើងចាប់ពីព្រឹកនេះ

  • 2019-09-19 02:46:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិសនី​កម្ពុជា នឹង​ផ្អាកការផ្គត់ផ្គង់ភ្លើង​នៅតាមតំបន់​មួយចំនួន​ចាប់ពីថ្ងៃទី១៩ ដល់ ២២ ខែកញ្ញា ឆ្នាំ​២០១៩ ​ដើម្បី​អនុវត្ត​ការងារ​ជួសជុល​ ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លងខ្សែ​បណ្តាញ​បង្ក​លក្ខណៈ​ដល់ការដ្ឋាន​ពង្រីក​ផ្លូវ។

១. ថ្ងៃទី​១៩កញ្ញា៖ សង្កាត់​ទួល​ស្វាយព្រៃទី១ ជ្រោយ​ចង្វារ គោកឃ្លាង ទួលសង្កែទី២ គី​ឡូម៉ែត្រ​លេខ៦ បឹងកក់ទី២ ភ្នំពេញ​ថ្មី គោកឃ្លាង ឃ្មួញ ស្ទឹងមានជ័យ​ទី២ ស្ទឹងមានជ័យ​ទី៣ ចោមចៅទី១ កំបូល កន្ទោក ឪឡោក ស្នោរ ឃុំ​បែកចាន ឃុំ​ឆក់ឈើងនាង និង​ឃុំពើក ចាប់ពីម៉ោង​ ៩ព្រឹក ដល់​ម៉ោង ៥ល្ងាច។

២. ថ្ងៃទី​២០​កញ្ញា៖ សង្កាត់​ផ្សារ​កណ្តាល​ទី២ ចោមចៅទី៣ គោកឃ្លាង ដង្កោ ព្រៃស ជើងឯក ព្រែក​កំពឹស ទួល​ទំពូងទី១ ទួល​ទំពូង​ទី២ បឹងកេងកងទី១ បឹងកេងកងទី២ បឹង​កេងកងទី៣ អូឡាំពិច វាលវង់ និង​បឹង​ព្រលិត ចាប់ពីម៉ោង​ ៩ព្រឹក ដល់​ម៉ោង ៥ល្ងាច។

៣. ថ្ងៃ​ទី២១កញ្ញា៖ សង្កាត់​ចាក់អង្រែ​លើ ចាក់​អង្រែ​ក្រោម ច្បារ​អំពៅទី១ ព្រែក​ប្រា និរោធ ដង្កោ ព្រៃស ចោមចៅទី១ ចោមចៅទី២ ចោមចៅទី៣ សំរោង​ក្រោម ត្រពាំង​ក្រសាំង ​និង​គោករកា ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។

៤. ​ថ្ងៃទី២២កញ្ញា៖ សង្កាត់​ជ្រោយចង្វារ ស្វាយប៉ាក ស្ទឹងមានជ័យ​ទី១ ស្ទឹងមានជ័យ​ទី២ ស្ទឹងមានជ័យ​ទី៣ ចោមចៅទី១ ចោមចៅទី១ ចោមចៅទី២ ចោមចៅទី៣ សំរោង​ក្រោម ត្រពាំង​ក្រសាំង និង​គោករកា ចាប់ពីម៉ោង​ ៩ព្រឹក ដល់​ម៉ោង ៥ល្ងាច៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;