មន្ត្រី​កាំកុងត្រូល រក​ឃើញ​ផលិតផល​ហួស​ដឺឡេ ក្នុង​ស្លា​ដក

  • 2019-09-19 04:06:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង បាន​ចូល​រួម​សហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និង​អាជ្ញាធរ​ដែនដី បានចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាព ផលិតផលម្ហូបអាហារ និង​បាន​រក​ផលិតផល​ហួស​ដឺឡេ ៧ស្តង់បានដាក់លក់ទំនិញខូចគុណភាព និង​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់​នៅ​ក្នុង​ស្លា​ដក នៅ​ក្នុង​ផ្សារ​វាល​យន្ត ទីរួម​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែង​បន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។ ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ​យើង​បានពិនិត្យគ្រឿងឧបភោគ បរិភោគ​នៅ​តាម​ស្តង់​ក្នុង​ផ្សារ​តាំង​លក់​ទំនិញ​មួយ​ចំនួន ១៥ ស្តង់ និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអារហាចំនួន ២៦​គំរូ ផ្ដោត​សំខាន់​លើផលិតផលម្ហូបអាហារ ដើម្បី​ស្វែង​រក​សារ​ធាតុ​គីមី​ហាម​ឃាត់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញចំនួន ៧ស្តង់បានដាក់លក់ទំនិញខូចគុណភាព និង​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់​នៅក្នុងសាដក។ មន្រ្តី​ជំនាញ​បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ មក​រក្សា​ទុក​ដើម្បី​កម្ទេច​ចោល​នៅ​ពេលក្រោយ និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និង​អនុវត្ត​ទៅ​តាម​ច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀស​វាង​បង្ក​ផល​ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

ប្រភព៖ អគ្គនាយកដ្ឋានកាំកុងត្រូល

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;