រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បណ្តេញ​ក្រឡាបញ្ជី​សាលា​ឧទ្ធរណ៍​ម្នាក់​ចេញពី​ក្របខណ្ឌ

  • 2019-09-20 01:43:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោកអង្គ វង្សវឌ្ឍានា បាន​សម្រេច​បណ្តេញ​លោកទេព ធីរិទ្ធ ក្រឡា​បញ្ជីសាលា​ឧទ្ធរណ៍ភ្នំពេញ ចេញពីមុខតំ​ណែងក្របខណ្ឌក្រសួង​យុត្តិធម៌។ នេះបើយោងតាម​ប្រកាស​ស្តីពី​ការដាក់​ពិន័យ​មន្ត្រីរាជការ​ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

ការសម្រេច​បណ្តេញ​ចេញក្រឡា​បញ្ជីរូបនេះ ចេញពី​មុខតំណែង​ក្របខណ្ឌក្រសួងយុត្តិធម៌ គឺបន្ទាប់ពី​បានប្រព្រឹត្ត​អំពើពុករលួយ ហើយត្រូវ​បានអង្គភាពប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន។

ក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ ដែលត្រូវនាំខ្លួននេះ ឈ្មោះ ទេព ធីរិទ្ធ អាយុ៤៦ឆ្នាំ ដែលត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​វីតិក្រម កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ។

អង្គភាពប្រឆាំង​អំពើពុករលួយ​បានបញ្ជាក់ថា ករណីវីតិក្រម ប្រព្រឹត្តដោយឈ្មោះ ទេពធីរិទ្ធ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ ។ ក្រឡាបញ្ជីរូបនេះស្ថិតនៅក្របខ័ណ្ឌសាលាឧទ្ធរណ៍ មិនមែន​អតីតក្រឡាបញ្ជី​ដូចការផ្សាយមួយចំនួននោះទេ។

អង្គភាពប្រឆាំង​អំពើពុករលួយ បានបញ្ជូនខ្លួនលោក ទេព ធីរិទ្ធទៅសាលាដំបូងរាជធានីភ្នំពេញ តែត្រូវបាន​លោក ប៊ុន ពៅ ចៅក្រមស៊ើបសួរ​នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះ​ដាក់ឲ្យស្ថិតក្រោម​ការត្រួតពិនិត្យតាមផ្លូវ​តុលាការ ពោលគឺ​មិនឃុំខ្លួន​នោះទេ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;