ដក​នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប

  • 2019-09-20 02:01:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ក្រឡាហោម ស ខេង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានសម្រេច​បញ្ចប់​តំណែង​លោក​ឧត្តមសេនីយ៍​ត្រី អ៊ុំ ករុណា ពីនាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ប៉ុន្តែរក្សាមុខ​តំណែង​ ជា​អនុប្រធាន​នាយកដ្ឋាន​ច្រកទ្វារ​ទី១ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ។ នេះ​បើយោង​តាម​ប្រកាស​ស្តីពី​ការបញ្ចប់​នឹងតែងតាំង​មុខតំណែង​មន្ត្រី​នគរបាលជាតិ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ដែលទើបតែ​ធ្លាក់ដល់ដៃអ្នក​កាសែតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០១៩។

ប្រកាសដដែល​បានបន្តថា លោក​ឧត្តមសេនីយ៍ត្រី ទឹម សុភា ពីអនុ​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ជា​នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប នាយកដ្ឋាន​ច្រកទ្វារ​ទី១ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;