មកមើល ៧សន្លឹក រូបភាពថ្មីៗពីភពអង្គារ អាចនឹងឲ្យមនុស្សរស់នៅបាននាពេលអនាគត

  • 2019-09-23 02:39:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូបភាព​ថ្មី​ក្នុង​សប្ដាហ៍​នេះ​ដែល​ត្រូវ​បាន​ថត​ដោយ​ភ្នាក់ងារ​អវកាស​អ៊ឺរ៉ុប និង Roscosmos បាន​បង្ហាញ​ទិដ្ឋភាព​មួយ​ចំនួន​ពី​ភព​អង្គារ​ដែល​មនុស្ស​គ្រប់​គ្នា​មិន​ធ្លាប់​ឃើញ​ពី​មុន​មក។ រូប​ភាព​ទាំង​នេះ ត្រូវ​បាន​ថត​ពី​ប៉ូល​ខាង​ជើង​នៃ​ភព​អង្គារ​ដែល​សម្បូរ​ទៅ​ដោយ​ផ្នូក​ខ្សាច់​គ្រប់​ដណ្ដប់​ដោយ​ស្រទាប់​ស្ដើង​នៃ​ទឹកកក​កាបូន​ឌីអុកស៊ីត។

ខាងក្រោមនេះ គឺជា៧សន្លឹក រូបភាពថ្មីៗពីភពអង្គារ អាចនឹងឲ្យមនុស្សរស់នៅបាននាពេលអនាគត ៖

១. រូបភាព​កាល​ពីពេលថ្មីៗថត​ដោយ​យាន Curiosity នៅ​តំបន់ Teal Ridge ជាកន្លែង​ដែលយានកំពុងសិក្សាពីសណ្ឋានដីនៅទីនោះ

២. យាន Insight របស់ណាសា ថតទិដ្ឋភាពថ្ងៃលិចលើភពអង្គារ

៣. សេនស័ររបស់យាន InSight ចាប់បានរំញ័រដីនៅភពអង្គារលើកដំបូងបង្អស់

៤. ភ្នំទឹកកក Korolev នៅជិតប៉ូលខាងជើង

៥. យាន Rovers ស្ថិតនៅកន្លែងខួងដី

៦. ផ្នូកខ្សាច់លើភពអង្គារ

៧. ភ្នំសម្បូរដោយរ៉ែដីឥដ្ឋនៅភពអង្គារ

អត្ថបទ ៖ រ័ត្ន

អត្ថបទថ្មី
;