​ធ្លាក់​ដល់​លេខ ៨ ​ក្នុង​លីគ Barcelona ​ជាប់​កំណត់ត្រា​អាក្រក់​មួយ​ទៀត

  • 2019-09-23 03:55:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​គិត​ត្រឹម​សប្ដាហ៍​ទី ៥ នេះ​ក្រុម​ការពារ​តំណែង​ជើងឯក​លីគ​កំពូល​អេស្ប៉ាញ​ ​Barcelona ​បាន​ខ្ទាត​ដល់​លេខ ៨ ​ក្នុង​តារាង ​ក្រោយ​ពេល​ដែល​ក្រុម​អធិរាជ​ ស Real Madrid ​ឈ្នះ Sevilla ១-០ យក​បាន ៣ ពិន្ទុ​ (បច្ចុប្បន្ន​ឈរ​លេខ ២ ​មាន​ ១១ ពិន្ទុ)។

Pique ពេលលេងទល់នឹង Granada
**ខាង​ក្រោម​នេះ​ជា​កំណត់​ត្រា ៥ ​ប្រកួត​ដំបូង​របស់​ក្រុម​បាសេឡូណា​៖**

-ធ្វើឲ្យ​របូត​ ៩ ​គ្រាប់​ត្រឹម ៥ ប្រកួត​ ជាប់​ក្នុង​បញ្ជី​ក្រុម​មាន​​ប្រព័ន្ធ​ការពារ​អន់​បំផុត​មួយ

-ធ្វើ​ឲ្យ​គូ​ប្រកួត​អាច​ ស៊ុត​ចូល​លឿន​បំផុត​នៅ​ក្រៅ​ដី​គិត​ចាប់​ពី​រដូវ​កាល​ ២០០០-២០០១

-រក​បាន​ពិន្ទុ​តិច​បំផុត​ក្នុង​លីគ​ (៧ពិន្ទុ​ក្នុង ៥ ប្រកួត​) ​ដែល​គិត​ចាប់​ពី​រដូវ​កាល​ ១៩៩៤-១៩៩៥៕

តារាងចំណាត់ថ្នាក់ La Liga គិតត្រឹមសប្ដាហ៍ទី ៥

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;