កីឡាករឆ្នើមទាំង ២ អត់បោះឲ្យខ្លួនឯង តែ​ Messi សុខ​ចិត្ត​បោះ​​ឲ្យ Ronaldo

  • 2019-09-24 02:14:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​រយៈ​លទ្ធផល​បង្ហាញ​ដោយ​ UEFA គឺ​កីឡាករ Lionel Messi ​ទទួល​បាន​ពិន្ទុ ៤៦ ​លើស​បេក្ខជន​លេខ ២ Virgil van Dijk ទទួលបាន ៣៨ ពិន្ទុ និង Cristiano Ronaldo ទទួលបាន ៣៦ ពិន្ទុ។

ក្នុង​នោះ​ប្រភព​ព័ត៌មាន​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ​កីឡាករ​ឆ្នើម​ទាំង ២ រូប​​សុទ្ធ​តែ​​មិន​បាន​​បោះ​ឆ្នោត​ឲ្យ​ខ្លួន​ឯង​ទេ​ ពោល​គឺ​កីឡាករ​​វ័យ ៣២ ​ឆ្នាំ​ Messi ​បោះ​ឲ្យ​កីឡាករ​ Sadio Mane, លេខ ២ Cristiano Ronaldo និង Frankie De Jong។ ​ចំណែក Ronaldo បោះ​ឲ្យ​លេខ ១ De Ligt , លេខ ២ Frankie De Jong De Jong និង Mbappe។

Messi និង​ Ronaldo

​ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា ​Messi ​ក៏​បាន​បោះ​ឲ្យ​គ្រូ​បង្វឹក​ចំនួន ៣ រូប​ផង​ដែរ​គឺ ​Pep Guardiola លេខ ២ Mauricio Pochettino និង​លេខ ៣ Marcelo Gallardo ក៏​ប៉ុន្តែ​បេក្ខជន​គ្រូ​បង្វឹក​​ឆ្នើម​(The Best FIFA Men's coach 2019) បាន​ទៅ​លើ​លោក Jurgen Klopp។

ក្រៅ​ពី​ពាន​កីឡាករ​​បាល់​ទាត់​ឆ្នើម​ នៅ​មាន​ពាន​ផ្សេង​ទៀត​ដូចជា​ ពាន​អ្នក​ចាំ​ទី​ឆ្នើម​ប្រចាំ​ឆ្នាំបានទៅលើ Alision beker , ពាន​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​ និង​ពាន​កីឡាការិនី​ឆ្នើម​ប្រចាំ​ឆ្នាំ​ជា​ដើម៕

Jürgen Klopp ឈ្នះពាន​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ
Alisson becker ឈ្នះពាន​អ្នក​ចាំ​ទី​ឆ្នើម​
អ្នកស្រី Jill Ellis (ឆ្វេង) ឈ្នះពាន​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំផ្នែកស្រ្តី
Rapinoe ឈ្នះពាន​កីឡាការិនី​ឆ្នើម​

ចុចអាន៖ - ដឹង​ទេ Messi ​ធ្លាប់​គ្រង​ពាន​រង្វាន់ The Best FIFA Men's Player ​ ប៉ុន្មាន​ដង​ហើយ?

ប្រភព៖ Express ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;