​ទាត់​បាល់ស្រដៀង Ronaldo ​ចឹង! ​កីឡាករ​វ័យ​ក្មេង​ម្នាក់​ ​ឈ្នះ​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​ឆ្នាំ

  • 2019-09-24 02:57:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ពាន​រង្វាន់ FIFA Pukas Award 2019 ឬ ពាន​រង្វាន់​គ្រាប់​បាល់​ទាត់​បញ្ចូល​ទី​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៩ ​ត្រូវ​បាន​រក​ឃើញ​ហើយ​ ​នោះ​គឺ​ជា​បេក្ខជន​វ័យ​ក្មេង​ Daniel Zsori លេង​ឲ្យ​ក្រុម​ Debrecen ​មក​ពី​លីគ​កំពូល​ហុងគ្រី។

Daniel Zsori
លើសពីនេះ ក្នុងការប្រកួតនោះ Daniel Zsori ទើបនឹងបង្ហាញខ្លួន​ដំបូង​ឲ្យក្រុម Debrecen ទល់​ក្រុម​ Ferencvaros ​ផង​ដែរ។ Daniel ទទួលបានសំឡេងគាំទ្រច្រើនជាងគេ រហូតវ៉ាដាច់គ្រាប់បាល់របស់ Messi និងកីឡាករផ្សេងៗទៀត។

មួយគ្រាប់ដ៏អស្ចារ្យនោះក្នុងសមាគមបាល់ទាត់ឲ្យឈ្មោះថា Bicycle Kick ឬ overhead kick ឬ scissors kick ដែលមានសណ្ឋានស្រដៀងនឹងគ្រាប់បាល់កិឡាករសញ្ជាតិព័រទុយហ្គាល់ Ronaldo ដូច្នេះដែរ។

ក្បាច់ Bicycle Kick

បញ្ជាក់ផងដែរថា ក្បាច់ Bicycle Kick នេះ ក៏ធ្លាប់ជាប់ពាន​រង្វាន់​គ្រាប់​បាល់​ទាត់​បញ្ចូល​ទី​ល្អ​បំផុត​កាលពីឆ្នាំ ២០១៨ ដែលធ្វើបានដោយកីឡាករ Cristiano Ronaldo ពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ទល់នឹង Liverpool៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ FIFA ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;