Wembley នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ២០២៣​

  • 2019-09-25 07:10:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡដ្ឋាន​ជាតិ​អង់គ្លេស​ដ៏​ល្បី​ល្បាញ​គឺ Wembley នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Champions League នៅ​ឆ្នាំ​២០២៣។​

កីឡដ្ឋានជាតិ Wembley
ស្ថាប័ន​ក្បាល​ម៉ាស៊ីន​បាល់ទាត់​ UEFA ក៏​បាន​ប្រកាស​ដែរ​ថា​ កីឡដ្ឋាន​ St Petersburg ក្នុង​ប្រទេស​រុស្ស៊ី​ និង​ Munich របស់​អាល្លឺម៉ង់​ និង​ធ្វើ​ម្ចាស់​ផ្ទះ​វគ្គ​ផ្ដាច់ព្រ័ត្រ​ នៅ​ឆ្នាំ​២០២១ និង​២០២២ បន្ត​បន្ទាប់​គ្នា។ ២០២៣​ក៏​ជា​ខួប​គម្រប់​១០០​ឆ្នាំ​របស់​ Wembley ផង​ដែរ​ បន្ទាប់​ពី​ទីតាំង​នេះ​ ​ពី​មុន​ឈ្មោះ​ Empire Stadium បាន​សម្ពោធ​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩២៣។​​

Wembley ធ្លាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ Champions League ២​ដង​រួច​មក​ហើយ​កាល​ពី​ ២០១១ និង​២០១៣​ ហើយ​កីឡដ្ឋាន​នេះ​នឹង​ប្រើ​សម្រាប់​ការ​ប្រកួត​ Euro ២០២០​ចំនួន​៧​ប្រកួត​ រាប់​ទាំង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ និង​ផ្ដាច់ព្រ័ត្រ​ផង៕

ប្រភព៖ UEFA ប្រែសម្រួល៖ សៀនហួរ

អត្ថបទថ្មី
;