បើគិតតែ​ពលរដ្ឋ​សិង្ហបុរី​សុទ្ធ ដឹងថា​មានចំនួន​ប៉ុន្មាននាក់​ទេ?

  • 2019-09-26 02:37:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចំនួន​ប្រជាជន​សិង្ហបុរី (Population) បាន​ឈានដល់​ជាង ៥,៧លាននាក់ គិតត្រឹមខែមិថុនា ឆ្នាំ​២០១៩ កើនឡើង ១,២%។ នេះបើតាម​របាយការណ៍​ស្ថិតិចេញផ្សាយ​កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ​២០១៩។

​ក្នុងចំណោម​ជាង ៥,៧លាននាក់ខាង​លើនេះ ​ក្នុងនោះ៖

-ពលរដ្ឋសិង្ហបុរី (Citizen)មានចំនួន ៣,៥លាននាក់ កើនឡើង ០,៨%

-ប្រជាជន​រស់នៅ​អាចិន្ត្រៃយ៍ (Permanet Resident) មាន​ចំនួន ៥៣ម៉ឺននាក់ (អត្រាដដែល)

-ប្រជាជន​មិនអាចិន្រ្តៃយ៍ (Non-resident) មានចំនួន ១,៦៨លាននាក់ កើនឡើង ២%។

កាលពីឆ្នាំ​២០១៨ រដ្ឋាភិបាល​សិង្ហបុរី បាន​ផ្តល់​សញ្ជាតិ​ដល់​មនុស្ស​ប្រមាណ ២២ ៥៥០​នាក់ កើនឡើងពីចំនួន ២២ ០៧៦នាក់ ក្នុង​ឆ្នាំ​២០១៧។ ប្រជាជន​ដែលទទួលបាន​សញ្ជាតិ​សិង្ហបុរីនេះ ភាគច្រើន​មកពី​ប្រទេស​អាស៊ីអាគ្នេយ៍ (៦១,៦%) ប្រទេស​អាស៊ី​ផ្សេងៗ (៣២,៤%) និង​ប្រទេសក្រៅ​តំបន់អាស៊ី (៦%)។

របាយការណ៍​ចេញ​ផ្សាយ​ដោយ​ក្រុម​យុទ្ធសាស្រ្ត​ការិយាល័យនាយករដ្ឋមន្រ្តី​ ឱ្យដឹងថា ប្រទេស​សិង្ហបុរី បាន​ផ្តល់​សញ្ជាតិ​ដល់​មនុស្ស​ចន្លោះ​ពី ១៥ ០០០នាក់ ទៅ ២៥ ០០០នាក់ ក្នុងមួយឆ្នាំ ដែល​ការផ្តល់សញ្ជាតិនេះ គឺ​សម្រាប់​ជូនដល់​បុគ្គលណា​ដែលប្តេជ្ញា​ចិត្ត​ធ្វើឱ្យ​សិង្ហបុរី ក្លាយ​ជាផ្ទះ​របស់​ពួកគេ។ «ជន​អន្តោប្រវេសន៍ បាន​ជួយសម្រួលដល់​ផលប៉ះពាល់​នៃ​កំណើន​មនុស្ស​ចាស់ និង​អត្រា​កំណើតទាប នៅក្នុង​ចំនួន​ពលរដ្ឋរបស់យើង»៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;