សំណាង​ជួយ​ Liverpool ឈ្នះ Sheffield បន្ត​ដាច់​៥​ពិន្ទុ

  • 2019-09-29 00:22:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Liverpool បន្ត​ឈ្នះ​៧​ប្រកួត​ជាប់​គ្នា​ និង​ដាច់​ក្រុម​លេខ​២​ Manchester City ចំនួន​៥​ពិន្ទុ​ក្រោយ​យក​ឈ្នះ​ Sheffield United ១​ទល់​នឹង​០។

ជំនួបសប្ដាហ៍​ទី​៦​ នៅ​ទឹកដី Bramall Lane ក្រុម​ហង្ស​ក្រហម​ឈ្នះ​ការ​ប្រកួត​​បាន​មក​ពី​ការ​ស៊ុត​របស់​ Wijnaldum នៅ​នាទី​៧០ ដោយ​បាល់​នោះ​អ្នក​ចាំទី​ Dean Henderson ចាប់​ខុស​បច្ចេកទេស​ធ្វើ​ឲ្យ​របូត​ចូល​ទី​ខ្លួន​​ឯង។​ ដោយ​ឡែក​គូ​ប្រជែង City បាន​យក​ឈ្នះ​ Everton ដែរ​ដោយ​លទ្ធផល ៣-១។

ប្រកួត​បន្ទាប់​ Liverpool ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន Anfield ស្វាគមន៍​ Red Bull Salzburg នៅ​កម្មវិធី Champions League ពាក់​កណ្ដាល​សប្ដាហ៍​ក្រោយ បន្ទាប់​មក​ស្វាគមន៍​ជើង​ខ្លាំង​ Leicester City នៅ​ថ្ងៃ​សៅរ៍​ ក្នុង​ពាន​ Premier League៕

ប្រភព៖ Premier League អត្ថបទ៖ សៀនហួរ

អត្ថបទថ្មី
;