សម្តេច ហ៊ុន សែន៖ យើង​មិន​ទាន់ប្រើ​ប្រេង១​តំណក់​ផង យើងអាច​រស់បាន​ទៅហើយ

  • 2019-10-02 02:11:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែងថា មកដល់ពេលនេះ កម្ពុជាពុំទាន់បានទាញយក​ផលប្រយោជន៍​ពីប្រេង១តំណក់ឡើយ ប៉ុន្តែ​អាចរស់បានទៅហើយ។ សម្តេចបន្តថា នៅពេល​មានចំណូលប្រេង​មកដល់​នាពេលខាងមុខ គឺត្រូវយកទៅវិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធ​ទាំងផ្នែក​ទន់ និង​ផ្នែករឹង។ ការថ្លែងនេះ ធ្វើឡើង​ក្នុងពិធីចែកសញ្ញាបត្រ​ដល់និស្សិត​សាកលវិទ្យាល័យប៊ែលធី នៅកោះពេជ្រ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ​២០១៩។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
សម្តេច​បាន​ថ្លែង​យ៉ាងដូច្នេះថា៖ «**កាលពីប៉ុន្មាន​អាទិត្យមុន ពេលខ្ញុំជួបអនុប្រធានធនាគារពិភពលោក ខ្ញុំបាន​និយាយប្រាប់គាត់​ថា ថវិកា​ដែលបានមកពីធនធាន​ធម្មជាតិ​នៅពេលខាងមុខ ជាពិសេស​ប្រេង យើងមិនយក​មកប្រើប្រាស់​ក្នុងចំណាយ​ចរន្ត ដូចរាល់ថ្ងៃទេ។ គោលដៅនៃការចំណាយដែលបាន​មកពីធនធានធម្មជាតិ គឺ​ប្រើប្រាស់​ក្នុងវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ។ ឥឡូវ​យើងមិនទាន់ប្រើធនធានធម្មជាតិផង មិនទាន់ប្រើប្រេង១តំណក់​ ប៉ុន្តែយើងអាចរស់បានទៅហើយ**»។

ប្រមុខ​រាជរដ្ឋាភិបាល បាន​បង្ហើប​ឱ្យដឹងបន្ថែម​ថា ត្រឹម​រយៈពេល ៩ខែ​នៃឆ្នាំ២០១៩​នេះ ចំណូល​មកពីគយ​បាន ​១០៥% និងពន្ធដារ បាន​ជាង ៩៥% នៃ​គោលដៅ​កំណត់​ហើយ ប្រមុខ​រាជរដ្ឋាភិបាល បាន​បង្ហើប​ឱ្យដឹងបន្ថែម​ថា ត្រឹម​រយៈពេល ៩ខែ​នៃឆ្នាំ២០១៩​នេះ ចំណូល​មកពីគយ​បាន ​១០៥% (២៣៨៤លានដុល្លារ) និងពន្ធដារ បាន​ជាង ៩៥% នៃ​គោលដៅ​កំណត់​ហើយ ដោយ​សម្តេចបញ្ជាក់ថា ចំណូលពន្ធគយឆ្នាំនេះ អាចលើសផែនការប្រមាណ ៨០០លានដុល្លារ។ «តើមានការចាំបាច់ ដើម្បីយក​ប្រាក់ដែលបានមកពីប្រេង យកមកចំណាយចរន្តធ្វើអី? ក្នុង១ខែយើងអាចមានប្រាក់ចំណូល​ជាង ៥០០លាន (ដុល្លារ) ឯចាយត្រឡប់ទៅវិញ ជាង ៣០០លាន ចឹងយើងសន្សំ១ខែប្រហែល ២០០លាន»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;