Ronaldo បានកំណត់ត្រាថ្មីមួយទៀត ក្រោយស៊ុតចូលនៅ UCL យប់មិញ
- 2019-10-02 02:19:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo បានកំណត់ត្រាថ្មីមួយទៀត ក្រោយស៊ុតចូលនៅ UCL យប់មិញ
ចន្លោះមិនឃើញ
Cristiano Ronaldo បានស៊ុតបញ្ចូលទី ១គ្រាប់ រួមចំណែកជួយឲ្យក្រុម Juventus ឈ្នះ Bayer Leverkusen ៣-០ ក្នុងពូល D នៃ UEFA Champions League កាលពីយប់មិញ។
១គ្រាប់នេះ ធ្វើឲ្យកីឡាករព័រទុយហ្គាល់ វ័យ ៣៤ឆ្នាំ ស៊ុតបញ្ចូលទីក្រុមចំនួន ៣៣ផ្សេងគ្នានៅ UCL តាមស្មើកំណត់ត្រារបស់ Raul។
សូមបញ្ជាក់ថា ក្រៅពី Ronaldo និង Raul នៅមានកីឡាករ១រូបទៀត ដែលស៊ុតបញ្ចូលទី បានច្រើនក្រុមនៅ UCL គឺ Lionel Messi។ កីឡាករអាហ្សង់ទីន របស់ Barcelona រូបនេះ ស៊ុតបញ្ចូលទីបាន ៣២ក្រុម ហើយនឹងអាចកើនដល់ ៣៣ក្រុមដូច Ronaldo ដែរ ប្រសិនបើអាចស៊ុតចូល Inter Milan នារាត្រីនេះបាន ដោយសារកន្លងមក Messi មិនធ្លាប់ស៊ុតចូល Inter នោះទេ។
ទស្សនាវីដេអូហាយឡាយនៃការប្រកួត ខាងក្រោមនេះ៖
ចុចអាន៖ Son ស៊ុតឱ្យ Spurs នាំមុខ១គ្រាប់មុន តែត្រូវ Bayern ដាក់វិញ ៧គ្រាប់