ធ្លាប់ឆ្ងល់អត់ ពេលពិនិត្យសំពាធកង់រថយន្ត ចេញ​សញ្ញាពណ៌លឿង​?

  • 2019-10-02 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជបុត្រ Prince George បាន​ចុះចត​នៅ​ឯ​ទីក្រុង Warsaw ប្រទេស​ប៉ូឡូញ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​រាជវង្ស យាង​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់ និង​ប៉ូឡូញ ជាមួយ​ព្រះ​មាតា Kate Middleton និង​ព្រះបិតា Prince William។

រាជបុត្រ George ដែល​គង់​ក្បែរ និង​តោង​ព្រះ​អង្គ​ម្ចាស់ William ស្អិត​មិន​លែង បាន​យាង​ចុះ​ពី​លើ​ជណ្ដើរ​យន្តហោះ នៅ​ឯ​ព្រលានយន្តហោះ Warsaw Chopin Airport ដោយ​ពាក់អាវ​ដៃ​វែង ឆ្នូត​ពណ៌​ក្រហម​លាយ​ខៀវ ជាមួយ​ខោ​ជើង​ខ្លី​ពណ៌​ខៀវ​យ៉ាង​ស្រស់​ស្អាត។ ឈុត​សំលៀកបំពាក់​របស់​ទ្រង់ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន ជា​ពិសេស​អ្នក​មាន​កូន​ប្រុស​តូចៗ ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

បន្ទាប់​ពី​រូបថត​របស់​រាជបុត្រ ព្រះជន្ម ៤ វស្សា​អង្គ​នេះ ត្រូវ​បាន​បង្ហោះ​រួច​មក អាវ​ម៉ាក Tizza ដែល​ទ្រង់​ពាក់ ត្រូវ​បាន​លក់​ដាច់​អស់​ពី​ស្តុក​តែម្ដង។ អាវ ដែល​ផលិត​ចេញ​ពី​កប្បាស ១០០ ភាគរយ​នោះ ត្រូវ​បាន​គេហទំព័រ​ក្រុមហ៊ុន Tizza បញ្ជាក់​ថា​លក់​អស់​ពី​ស្តុក ត្រឹម​រយៈពេល ១ ថ្ងៃ​ប៉ុណ្ណោះ។

បើ​យោង​តាម​គេហទំព័រ Tizza បាន​បង្ហាញ​ឲ្យ​ដឹង​ថា អាវ​ដៃ​វែង​ឆ្នូត ២ ពណ៌ ក្រហម​លាយ​ខៀវ ដែល​រាជបុត្រ George ពាក់ មាន​តម្លៃ​ត្រឹមតែ ៣១,៥៨ ផោន ឬ​ប្រហែល ៤០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ៕

ប្រភព៖ howstuffworks ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី
;