ម្សិលមិញ មិនមែនមានតែ​កូរ៉េ​ខាងជើងទេ ដែល​បាញ់​មីស៊ីលនោះ

  • 2019-10-03 02:21:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ​២០១៩ម្សិលមិញ​នេះ កូរ៉េ​ខាងជើង បាន​បាញ់​សាកល្បង​មីស៊ីល​ប្រភេទ​ថ្មី​ចេញពី​នាវា​មុជទឹក​ដោយ​ជោគជ័យ។ មីស៊ីល​នេះ ត្រូវបាន​គេដាក់​ឈ្មោះ​ថា Pukkuksong-2 ត្រូវបាន​បាញ់ចេញ​ពី​តំបន់ Wonsan Bay។

បើតាមការ​ចេញផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ខាងជើង KCNA អះអាងថា សមត្ថភាព​មីស៊ីល​នេះ នឹង​ជួយ​ពង្រឹង​បន្ថែម​ឱ្យសព្វាវុធ​កូរ៉េខាងជើងឈានដល់​កម្រិត​ថ្មីមួយទៀត ពោលគឺ​មាន​សមត្ថភាព​តបតពីការវាយប្រហារ​ណាមួយ​មកលើ​ប្រទេស​ខ្លួន។

យ៉ាងណាមិញ មិនមែនតែ​កូរ៉េ​ខាងជើង​ទេ ពោលគឺ​សហរដ្ឋ​អាមេរិក ក៏បាន​ធ្វើតេស្ត​មីស៊ីល​ឆ្លងទ្វីប​ផងដែរ​កាលពី​ម្សិលមិញ​។ មីស៊ីល​នេះ​មានឈ្មោះថា Minuteman III ត្រូវបាន​បាញ់​ចេញពីមូលដ្ឋាន​ទ័ព​អាកាស Vandenberg ក្នុងរដ្ឋ California ដោយ​ហោះបាន​ចម្ងាយ​ប្រមាណ ៦៧៥០គីឡូម៉ែត្រ​ឆ្លងកាត់​មហាសមុទ្រប៉ាស៊ីហ្វិក ទៅកាន់កោះ Marshall។

កងទ័ព​អាកាស​អាមេរិកអះអាងថា ការបាញ់​សាកល្បងនេះ បង្ហាញ​អាវុធ​នុយក្លេអ៊ែររបស់​អាមេរិក គឺ​រឹងមាំ បត់បែនតាមកាលៈទេសៈ និង​ត្រៀម​ឆ្លើយតប​ចំពោះ​ការគំរាមកំហែង​នានា​មកលើ​ប្រទេស​ខ្លួន ​និង​សម្ព័ន្ធមិត្ត៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;